(ភ្នំពេញ)៖ អតិថិជនរស់នៅខេត្តកំពង់ស្ពឺ, ក្រុងតាខ្មៅ និងឃុំបែកចាននៃខេត្ដកណ្តាល អាចបញ្ជាទិញទំនិញប្រចាំថ្ងៃតាមរយៈវីងម៉ល ដែលផ្ដល់ការដឹកជញ្ជូនរហ័ស និងឥតគិតថ្លៃ ខណៈប្រទេសកម្ពុជាកំពុងឈានទៅរកសេវាកម្មបែបឌីជីថលកាន់តែច្រើន ហើយតម្រូវការ សម្រាប់ការដឹកជញ្ជូនអាហារ គ្រឿងទេស និងទំនិញប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព ក៏មានការកើនឡើងដូចគ្នានោះ។

វីងម៉លបានពង្រីកទីតាំងផ្ដល់សេវាកម្មបន្ថែមទៀត ដើម្បីបម្រើអតិថិជនរបស់ខ្លួនកាន់តែប្រសើរឡើង ពេលនេះវីងម៉លបានផ្ដល់សេវាកម្ម នៅខេត្ដកំពង់ស្ពឺ ក្រុងតាខ្មៅ និងឃុំបែកចាននៃខេត្តកណ្តាល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង ថ្លែងថា «វីងម៉លមានគោលបំណងធ្វើឲ្យជីវភាព របស់សហគមន៍ទាំងអស់ប្រសើរឡើង នៅពេលការបញ្ជាទិញ តាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានប្រជាប្រិយភាព ការរស់នៅកាន់តែមានភាពមមាញឹកជាងមុននោះ ការបញ្ជាទិញទំនិញតាមរយៈវីងម៉ល នឹងជួយសន្សំសំចៃពេលវេលារបស់អតិថិជន ក៏ដូចជាកាត់បន្ថយបញ្ហារំខានផ្សេងៗ»

លោកបានបន្ដថា ដោយសារតែនេះជាខែឧសភា ជាខែដែលមានថ្ងៃឈប់សម្រាកច្រើន ការដែលអតិថិជនអាចធ្វើការបញ្ជាទិញអាហារ ភេសជ្ជៈ និងផលិតផលផ្សេងៗជាច្រើនពីវីងម៉ល នឹងបន្ថែមភាពរីករាយព្រមទាំងភាពស្រស់ស្រាយ ដល់ថ្ងៃឈប់សម្រាកពួកគេ។

កាន់តែពិសេស វីងម៉ល ក៏មានការផ្តល់ជូនពិសេសប្រចាំថ្ងៃ ដូចជាការផ្ដល់គូប៉ុងជាទឹកប្រាក់ត្រលប់មកវិញរហូតដល់៥ដុល្លារអាមេរិក រាល់ការបញ្ជាទិញ និងការបញ្ចុះតម្លៃរហូតទៅដល់៥០ភាគរយ សម្រាប់ការបញ្ជាទិញពីហាងមួយចំនួន។ អតិថិជនអាចស្វែងរកការផ្តល់ជូនទាំងនេះ បានយ៉ាងងាយស្រួលលើផ្ទាំងបដាខាងលើរបស់វីងម៉ល ឬនៅក្រោមផ្នែក «DealBOX»

ដើម្បីកម្មង់ទិញអតិថិជនគ្រាន់តែចូល ក្នុងកម្មវិធីវីងប៊ែងអេបរួចចុចពាក្យ «វីងម៉ល» នៅក្រោមពាក្យថា ផ្សារវីង បន្ទាប់មកអាចស្វែងរកទំនិញ និងធ្វើការបញ្ជាទិញពីហាងរាប់ពាន់។ឮ

អតិថិជនប្រើប្រាស់ វីងម៉ល អាចតាមដានការបញ្ជាទិញលើទូរស័ព្ទស្មាតហ្វូន និងទូទាត់ប្រាក់បានយ៉ាងងាយស្រួល ជាមួយកម្មវិធីវីងប៊ែងអេប ដោយមិនចាំបាច់កាន់សាច់ប្រាក់នោះឡើយ សម្រាប់អ្នកមិនទាន់មានកម្មវិធីវីងប៊ែងអេប ឬគណនីវីង អាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនី ដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនតែប៉ុណ្ណោះ។

ដោយមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាគ្រប់រូប វីងម៉លនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងការជួយស្តារប្រទេសឡើងវិញ ក្រោយពេលការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា តាមរយៈការដាក់បញ្ចូលនៃហាងលក់ទំនិញថ្មីៗ មានគុណភាពខ្ពស់នៅទូទាំងប្រទេសកម្ពុជា។

ជាមួយយុទ្ធសាស្ត្រពង្រីកសេវាកម្មដឹកជញ្ជូន ប្រកបដោយភាពនវានុវត្តន៍ វីងម៉លកំពុងដាក់ឲ្យដំណើរការនៅតាមខេត្តក្រុងជាច្រើនដូចជា៖ រាជធានីភ្នំពេញ ខេត្ដសៀមរាប ខេត្ដបាត់ដំបង ខេត្ដព្រះសីហនុ ខេត្ដកំពង់ចាម និងខេត្ដកំពង់ស្ពឺ ក្រុងតាខ្មៅ និងឃុំបែកចាននៃខេត្តកណ្តាលជាដើម ព្រមទាំងផ្តល់ការដឹកជញ្ជូនអាហារ ភេសជ្ជៈគ្រប់មុខ គ្រឿងទេស និងរបស់របរទារក សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច ផលិតផលសុខភាព និងសម្រស់ជាច្រើនមុខ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ ពីការបញ្ចុះតម្លៃ ព្រមទាំងការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3l2HGq5

សម្រាប់ម្ចាស់អាជីវកម្មកំពុងស្វែងរកបណ្តាញលក់ផលិតផល ដើម្បីពង្រីកសេវាកម្មដល់សហគមន៍ អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ៖ ០៧៨ ៣១១ ៣១១៕