(ក្រុងរ៉ូម)៖ ជើងខ្លាំង Rafael Nadal អស់ឱកាសការពារតំណែងជើងឯកពាន Italian Open 2022 ក្រោយចាញ់គូប្រជែង Denis Shapovalo នៅពេលកីឡាករអស្ប៉ាញខាងលើហាក់ដូចជាមានរបួសជើងក្នុងប្រកួតចាញ់ក្នុងលទ្ធផល ២សិតទល់ ១សិត នៃវគ្គ ១៦នាក់ចុងក្រោយ ក្នុងជុំទី៣។

បុរសសញ្ជាតិអេស្ប៉ាញ Rafael Nadal ជាជើងឯករដូវកាល Italian Open 2021ក៏កំពុងព្រួយបារម្ភបញ្ហារបួសនេះ នៅក្រោយចប់ការប្រកួត ចំពោះការប្រកួតវាយកូនបាល់កម្រិត Grand Slam នៃព្រឹត្តិការណ៍ French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ដ្បិតរូបគេជាម្ចាស់ពាននេះ ១៣សម័យកាលរួចមក ដែលរូបគេក៏ទើបតែជាពីរបួសឆ្អឹងជំនីផងដែរ។

សម្រាប់កីឡាករ Denis Shapovalo របស់កាណាដានឹងត្រូវប៉ះ Casper Ruud នៅវគ្គ ៨នាក់ចុងក្រោយ ខណៈជើងខ្លាំងលំដាប់ទី១ ពិភពលោក Novak Djokovic ប៉ះកីឡាករវ័យក្មេង Felix Auger គ្រាដែលកម្មវិធីកម្រិត ATP Tour Master 1000 នឹងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភាចុងសប្តាហ៍៕