(ហាណូយ)៖ កីឡាករប៉េតង់កម្ពុជា សុខ ចាន់មាន ទទួលបានត្រឹមមេដាយសំរឹទ្ធ ក្រោយរកបានត្រឹម ១៩ពិន្ទុប្រជែងចាញ់កីឡាករថៃ ដែលធ្វើបាន ៤៣ពិន្ទុ ក្នុងវគ្គពាកកណ្តាសផ្តាច់ព្រ័ត្រវិញ្ញាសាវាយយកពិន្ទុ នៅកីឡាស៊ីហ្គេម លើកទី៣១ នាប្រទេសវៀតណាម។

នេះជាការប្រកួតកីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុដែលជើងខ្លាំងកម្ពុជា ២រូបមាន វិរៈកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មាន ធ្វើបានត្រឹមឈ្នះមេដាយសំរិទ្ធជូនជាតិ៕