(ភ្នំពេញ)៖ ជីប ម៉ុង រីថែល កំពុងដំណើរការមជ្ឈមណ្ឌលកម្សាន្តទំនើបដល់ទៅពីរ ក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺ Doozii និង Neo Game Oasis និងកំពុងមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្អូនៗកុមារ និងយុវវ័យ។ ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលកម្សាន្តទាំងពីរកំពុងត្រូវការជ្រើសរើសបុគ្គលិកបន្ថែមទៀត ដើម្បីចូលរួមផ្ដល់សេវាកម្ម និងបង្កើតភាពរីករាយសម្រាប់អតិថិជន។

អ្នកស្រី គី វិភាព អ្នកគ្រប់គ្រងប្រតិបត្តិផ្នែកកម្សាន្តនៃ ជីប ម៉ុង រីថែល បានថ្លែងថា «ឥឡូវនេះ ផ្នែកកម្សាន្តរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍បេក្ខជន និងបេក្ខនារី ដែលមកដាក់ពាក្យបម្រើការងារល្អៗជាមួយយើង រួមមាន ផ្នែកគ្រប់គ្រងហាង បេឡាករ អ្នកឆុងកាហ្វេ និងផ្នែកសេវាកម្មកម្សាន្តជាច្រើននាក់ទៀត»

អ្នកស្រីបានបន្ថែមទៀតថា៖ «បុគ្គលិកទាំងអស់នឹងមានឱកាសបង្កើនចំណេះដឹង ពង្រឹងជំនាញ និងបទពិសោធន៍កាន់តែសម្បូរបែបក្នុងវិស័យកម្សាន្ត រួមទាំងឱកាសក្នុងការច្នៃប្រឌិត ការបង្កើតថ្មី ការអភិវឌ្ឍខ្លួន ពង្រឹងភាពជាអ្នកដឹកនាំ ជាពិសេស ពួកគាត់នឹងទទួលបានការបណ្ដុះបណ្ដាលដោយផ្ទាល់ពីបុគ្គលិកជំនាញៗជាច្រើននាក់ផងដែរ»

សូមកុំរង់ចាំយូរ! បង្កើនទាំងចំណូល និងជំនាញរបស់លោកអ្នក ជាមួយនឹងផ្នែកកម្សាន្តរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល។

ចាប់យកឱកាសការងារល្អៗឥឡូវនេះ ដោយផ្ញើ CV របស់អ្នកទៅកាន់ ជីប ម៉ុង រីថែល: https://bit.ly/3Dr6a3m ឬ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ 067 555 394 / 067 763 111 ឬអ៉ីមែល៖ [email protected], ឬក៏តាម Telegram: https://t.me/chipmongmallcareers

សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=iTdu9Iw-6xM