(ហាណូយ)៖ កីឡាករ ឈឿង ល្វៃ បានបន្ដរបូតមេដាយមាសទៀតហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករថៃ Thongchai Tapphli ដោយពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសាទម្ងន់ ៧១គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

នេះគឺជាមេដាយប្រាក់ទី៣ សម្រាប់ក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា បន្ទាប់ពីកីឡាករ ២រូប រួមមាន កាន់ ម៉េងហុង និង លន បញ្ញា បានរងបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា នៅរាត្រីថ្ងៃទី១៣ ខែឧសភានេះ ។ យ៉ាងណាក្ដី កម្ពុជាក៏ដណ្ដើមបានមេដាយមាស ១គ្រឿងពីឃីកបុកស៊ីងនេះដែរ ដែលរកបានដោយកីឡាករ ទូច រ៉ាឆាន់ លើវិញ្ញាទម្រងន់ ៥៧គីឡូក្រាម ៕