(ភ្នំពេញ)៖ ការប្រកួត «THE PROSPERITY CUP» លើកដំបូងរបស់វឌ្ឍនៈហ្គោលរីហ្សតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២២។ ចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីឥឡូវនេះ។

វឌ្ឍនៈហ្គោលរីហ្សតកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយនឹងអ្នកឧបត្ថម្ភកម្មវិធី ដើម្បីផ្តល់ជូនអ្នកវាយកូនហ្គោលទាំងអស់នូវបទពិសោធន៍ដ៏អស្ចារ្យនៅលើទីលានវាយកូនហ្គោលដ៏អស្ចារ្យនេះ។

ចំណាយត្រឹមតែ 330ដុល្លារក្នុងមនុស្សម្នាក់ នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ លេងបាន១៨ឡូ នៅតារាងខាងកើតនិង ១៨ឡូនៅតារាងខាងលិច, ពិសារស្រាបៀរគ្រុឌ & ស្រាបៀរវឌ្ឍនៈដោយសេរីនៅក្នុងកញ្ចុះ (Tea houses) និងអំឡុងពេលអាហារថ្ងៃត្រង់, រង្វាន់ដ៏អស្ចារ្យសម្រាប់អ្នកឈ្នះផ្នែក បុរស ស្រ្តី និង កុមារ, ប័ណ្ណចាប់រង្វាន់, ឱកាសក្នុងការឈ្នះរង្វាន់ជាសាច់ប្រាក់សម្រាប់ការប្រកួត Hole-in-One និង ការផ្តល់ជូននូវបទពិសោធន៍ផ្នែកអាហារ និងភេសជ្ជៈ។

លោក Marcus Hartup ជាអ្នកគ្រប់គ្រងទូទៅរបស់វឌ្ឍនៈហ្គោលរីហ្សត កំពុងចែករំលែកនូវ ទស្សនៈវិស័យយលើព្រឹត្តិការណ៍នេះថា «យើងជឿជាក់ថា The Prosperity Cup នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យ របស់ វឌ្ឍនៈហ្គោលរីហ្សត។ ហើយយើងក៏មើលឃើញដែរថា ការប្រកួតកីឡាវាយកូនហ្គោលនេះ អាចផ្តល់ភាពរីករាយ និងបទពិសោធន៍ដ៏អស្ចារ្យនៅលើតារាងខាងកើត និងខាងលិចដែលបានឈ្នះពានលំដាប់ពិភពលោក, ការចំណាយពេលដ៏មានតម្លៃជាមួយមនុស្សដែលមានគំនិតដូចគ្នា ក្នុងបរិយាកាសរីករាយ ប៉ុន្តែជាការប្រកួតប្រជែង»

លោកបន្តថា ការប្រកួត THE PROSPERITY CUP លើកដំបូងឆ្នាំ២០២២នេះ មានអ្នកឧបត្ថម្ភកម្មវីធីដ៏អស្ចារ្យ ដូច្នេះនឹងនាំយកនូវបទពិសោធន៍ពិសេសៗមួយចំនួននៅលើតារាងវាយកូនហ្គោលរបស់នេះ។

ក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Vattanac Premium Beer, Vattanac Bank, Urban Living Solutions, SCG Cambodia, ECCO, KVL Hotel & EL Tapas Restaurant, Rosewood Phnom Penh, Hole-in-One sponsor Zhili Cam Electromechanical (Cambodia) Co., Ltd., Angkor Golf Resort, Srixon និងភោជនីយដ្ឋាន Sombok សម្រាប់ជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។

The Vattanac Premium Beer គឺជាអ្នកសហការឧបត្ថម្ភកម្មវីធីដ៍ធំរបស់ការប្រកួត The Prosperity Cup លើកដំបូងឆ្នាំ2022 មានន័យថា អ្នកចូលរួមអាចចែករំលែកភាពសប្បាយរីករាយរបស់ពួកគេ ក្នុងអំឡុងពេលកម្មវិធី និងរីករាយជាមួយនឹងការពិសារស្រាបៀរគ្រុឌ & ស្រាបៀរវឌ្ឍនៈដោយសេរីនៅក្នុងកញ្ចុះ (Tea houses) និង Pavilion ។

ធនាគារវឌ្ឍនៈ គឺជាអ្នកសហការឧបត្ថម្ភកម្មវីធីធំ ជាធនាគារដែលគ្រប់គ្រងដោយជនជាតិខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ 2002 ដែលផ្តល់សេវាធនាគារពាណិជ្ជសម្រាប់បុគ្គល សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មធំៗនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ធនាគារមួយនេះ បានទទួលនូវកេរ្តិ៍ឈ្មោះក្នុងការផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ និងការអនុវត្តអភិបាលកិច្ចល្អ និងមានការទទួលស្គាល់ពីស្ថាប័នក្នុងស្រុក និងអន្តរជាតិ។

បទពិសោធន៍មួយទៀតដែលត្រូវរំលេចចេញនោះ គឺការញ៉ាំបែបអេស្ប៉ាញ និងប្រកបដោយភាពច្នៃប្រឌិតដោយ KVL ជាសណ្ឋាគារដែលនឹងមកជាភោជនីយដ្ឋាន El Tapas ក្នុងពេលឆាប់ៗនេះនៅកញ្ចុះលេខ៦នៅតារាងខាងលិច និងការឧបត្ថម្ភសាច់ប្រាក់ចំនួន 3,500 ដុល្លារអាមេរិក សម្រាប់អ្នកឈ្នះពីការប្រកួត Hole-in-One ដោយ Zhili Cam Electromechanical (Cambodia) Co., Ltd។

ជាមួយនឹងតម្លៃដ៏អស្ចារ្យបែបនេះ ការប្រកួត The Prosperity Cup សន្យាថានឹងផ្តល់ជូននូវពេលវេលាដ៏ចងចាំមួយសម្រាប់អ្នកចូលរួមប្រកួយវាយកូនហ្គោលនេះ។

បើកការចុះឈ្មោះសម្រាប់បុរស ស្រ្តី និងកុមារទម្រង់នៃការប្រកួត: ឯកត្តជន, STABLEFORD តាមរយៈ
[email protected]

Telegram | WhatsApp: +855 77 35 67 67

Online registration: https://bit.ly/3vzlpWY

ដើម្បីចុះឈ្មោះប្រកួតពាន Prosperity CUP 2022 សូមទំនាក់ទំនង ៖[email protected]

Telegram | WhatsApp: +855 77 35 67 67

ចុះឈ្មោះតាមប្រព័ន្ធអនឡាញ: https://bit.ly/3vzlpWY