(ហាណូយ)៖ ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ លើវិញ្ញាសាវាយគូបុរស បន្ទាប់ពីយកឈ្នះក្រុមកីឡាប៉េតង់ឡាវ ដោយលទ្ធផល ១៣-៤ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១៥ ខែឧសភានេះ ។

សមាសភាពរបស់ក្រុមប៉េតង់កម្ពុជា លើវិញ្ញាសាវាយគូបុរសនេះ រួមមានកីឡាករ យឹម សុភ័ណ្ឌ និងកីឡាករ ថោង ឈឿន ខណៈបេក្ខភាពរបស់ក្រុមឡាវ រួមមានកីឡាករ Vilasack Lathsavong និងមិត្តរួមជាតិ Bountamy Southammavong ។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមប៉េតង់កម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតប្រជែងមេដាយមាសជូនជាតិ នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះផ្ទាល់តែម្តង ។

ដោយឡែកផ្នែកនារីវិញ បានបរាជ័យក្រុមម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ១៣-៥ពិន្ទុ ក្នុងវគ្ពាក់កណ្តាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសាវាយគូនារីនេះ រួមមានកីឡាការិនី នុប ឆលីកា និងកីឡាការិនី ហៀង វិជ្ជនី ។ ការបរាជ័យនេះ ធ្វើឲ្យក្រុមនារីកម្ពុជា ទទួលបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ៕