(ភ្នំពេញ)៖ ក្រុមហ៊ុន Tech-Zone Group ជាក្រុមហ៊ុនឈានមុខគេ ផ្នែកគ្រឿងអេឡិចត្រូនិច និង ឧបករណ៍ឆ្លាតវៃ ជាច្រើនមុខរបស់ Xiaomi បានបើកសម្ភោធជាផ្លូវវការនូវ សាខាទី 8 របស់ខ្លួន គឺ Mi Home – Chhouk Meas ដោយមានការសហការផ្ទាល់ជាមួយ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា ។ សាខាទី 8 នេះមានទីតាំងស្ថិតនៅបណ្តោយផ្លូវ 2011 (ទល់មុខ សាលា ប៊ែលធី ឈូកមាស) សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅក្នុងព្រឹត្តិការណ៏សម្ភោធ សាខាថ្មីនេះ ក៏មានវត្តមានចូលរួមដោយផ្ទាល់ពី លោក ជូ ចិន្តា ស្ថាបនិក និង ជាអគ្គនាយករបស់ ក្រុមហ៊ុន Tech-Zone Group សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយក៌មានការអញ្ជើញចូលរួមជាកិត្តិយសដោយ លោក Peaker Gao ជានាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា ព្រមទាំង វត្តមានរបស់ អស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស ជា MI Fan និងដៃគូរសហការ របស់ Xiaomi ចូលរួមជាច្រើនផងដែរ ។

នៅក្នុងព្រឹត្តិការណ៌នេះក៏មានពិធីកាត់ខ្សែបូរ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប ហើយឆ្លៀតនៅក្នុងឱកាសនោះ លោក ជូ ចិន្តា អគ្គនាយក ធិច ហ្សូន គ្រុប បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនេះ ហើយមានមោទនភាពដែលបាននាំយកផលិតផលល្អ គុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ មកកាន់តំបន់ឈូកមាស ដែលជាតំបន់មានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័សនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមជំរាបថា Tech-Zone Group គឺជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃក្នុងគេហដ្ឋាន និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ពី Xiaomi , Amazfit, IMILAB, KIESLECT និង 70mai ។ ធិច ហ្សូន គ្រុប បានបង្កើតនៅខែ មេសា ឆ្នាំ 2015 ដោយ ស្ថាបនិក 5 នាក់ ។ មកដល់ពេលនេះ គឺ មាន 8 សាខាហើយ រួមមានដូចជា Tech-Zone គិរីរម្យ, Mi Home Santhormok, Mi Home Stung Mean Chey, Mi Home Chbar Ampov, Mi Home CamKo, Mi Zone - Bokor , Tech-Zone Chamkar Doung និង Mi Home Chhouk Meas ហើយ ខែក្រោយនេះ សាខាថ្មី មួយទៀត ក៏នឹងត្រូវ បើកសម្ពោធជាផ្លូវការដែរ ត្រូវជាសាខាទី 9 ស្ថិតនៅជាន់ទី ១ ផ្សារទំនើប K Mall ។

Mi Home Chhouk Meas ប្តេជ្ញាផ្តល់ជូននូវសេវាកម្មល្អ ឆាប់រហ័ស និងងាយស្រួលបំផុតជូនដល់អតិថិជនទាំងអស់ក្នុងតំបន់នេះ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ Mi Home Chhouk Meas ក៏មានការលក់បញ្ចុះតំលៃពិសេសៗ លើមុខទំនិញជាច្រើនមុខ ជូនដល់អតិថិជនគ្រប់ៗគ្នា ពីថ្ងៃ ១៤ ដល់ថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២២ ។ សូមរួសរាន់ មកទទួលយកនូវ Promotion ពិសេសនេះទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Tech-Zone Group នៅក្នុងឱកាសបើកសម្ពោធផ្លូវការសាខាថ្មីនេះផងដែរ។

លោកក៏បានថ្លែង អំណរអរគុណដល់ ធិច ហ្សូន គ្រុប ដែលជឿជាក់លើផលិតផល Xiaomi តាំងពីចាប់ផ្តើមអាជីវកម្មដំបូង រហូតដល់សព្វថ្ងៃនេះ ។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុន និងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយះពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល Smart Home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )៕