(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាព ចែករំលែកក្តីសោមនស្ស ដោយផលិតផលស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ឈ្នះពានរង្វាន់មេដាយមាស GOLD QUALITY AWARD ព្រមគ្នាដែលបញ្ជាក់ពីគុណភាពដ៏ល្អប្រណិតពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ២០២២ ក្នុងទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក។

ផលិតផលស្រាបៀរទាំងពីរនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃដ៏ហ្មត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀ រអន្តរជាតិជាច្រើនរូបយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទទួលបានការទទួលស្គាល់គុណភាព ដែលផ្តល់រង្វាន់ដោយ «វិទ្យាស្ថានគុណភាពអន្តរជាតិ»។

នេះជាសមិទ្ធិផលជាទីមោទនៈតាមរយៈកិច្ចខិតខំប្រឹងប្រែង ដ៏មុតមាំរបស់វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផ្តល់អទិភាពលើកត្តាគុណភាពជាចំបង ផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និងដំណើរការផលិតកម្ម ដើម្បីផលិតនូវស្រាបៀរជាតិមួយប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិដ៏ពិតប្រាកដ។ ទាំងនេះជាហេតុផលដែលធ្វើអោយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ទទួលបានការគាំទ្រយ៉ាងច្រើន និងដណ្តើមទីផ្សារស្រាបៀរ។

លោកអគ្គនាយកនៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានថ្លែងថា មិនមែនជាការភ្ញាក់ផ្អើលទេ ព្រោះយើងបានប្តេជ្ញាពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួន ដោយឈរលើគោលការណ៍ គុណភាព សេវាកម្មល្អឯក និងសុវត្ថភាព បូករួមនឹងសម្ភារៈបច្ចេកទេសផលិតដ៏ទំនើបពិសេស និងគ្រឿងផ្សំល្អបំផុត ទើបទទួលបានសមិទ្ធិផលដ៏គាប់ប្រសើរ ថែមទាំងដណ្តើមទីផ្សារស្រាបៀរនៅកម្ពុជាយ៉ាងឆាប់រហ័ស។

លោកបញ្ជាក់ថា «សូមចែករំលែកការអបអរសាទរ និងភាពរីករាយនៃជោគជ័យមួយនេះជាមួយប្រជាជនខ្មែរ ដើម្បីជាសក្ខីភាពធ្វើឲ្យការជួបជុំគ្រប់កម្មវិធីនានា ឲ្យកាន់តែមានភាពអស្ចារ្យ។ ទន្ទឹមនេះនៅតែបន្តមហិច្ឆតា ក្នុងការណែនាំស្រាបៀរដែលផលិតក្នុងស្រុក គុណភាពខ្ពស់ អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗក្នុងតំបន់ ព្រមទាំងម៉ាកយីហោស្រាបៀរល្បីផ្សេងៗក្នុងសកលលោក និងនាំមកនូវមោទនភាព ចំពោះផលិតផលដែលផលិតក្នុងស្រុក»

ផលិតផលស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ ដោយពិសាហើយភ្ញាក់មកមិនឈឺក្បាល មិនស្កាតអណ្តាត មិនស្ងួតបំពង់ក និងមិនស្ងួតបបូរមាត់ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា ដែលផលិតស្រាបៀរដោយប្រើស្រូវសាលីសុទ្ធ១០០% និងត្រូវបានសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់បំផុតមុននឹងយកមកផលិត ដើម្បីទទួលបានរសជាតិស្រាបៀរដ៏ប្រណិត។

ទាំងនេះសុទ្ធសឹងជាការគិតគូយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ប្រកបកដោយការទទួលខុសត្រូវខ្ពស់មួយរបស់ម្ចាស់ភាគហ៊ុន សំដៅធានាថា រាល់ការចំណាយ និងការគាំទ្រទាំងឡាយរបស់អតិថិជន ពិតជាទទួលបានត្រលប់មកវិញ នូវតម្លៃតមស្នងមួយជាទីគាប់ចិត្តបំផុត៕