(ភ្នំពេញ)៖ ក្រុមហ៊ុន YUNNAN JINGCHENG GROUP ដែលជាសហគ្រាសក្នុងស្រុកដ៏ល្បីមួយ នៅខេត្តយូណាន ប្រទេសចិន ដែលបាន និងកំពុងបណ្តាក់ទុនជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងការបង្កើតសហគ្រាសដឹកជញ្ជូនសាធារណៈ អាកាសចរណ៍សាធារណៈ ធនាគារ RUI LI (CAMBODIA) BANK PLC. និងបានបណ្តាក់ទុនលើការសាងសង់ គម្រោងមជ្ឈមណ្ឌលទេសចរណ៍ចម្រុះ GOLDEN SUN SKY និងការអភិវឌ្ឍអចលនទ្រព្យដែលមានទេសភាពសមុទ្រ បានលើកឡើងថា ការដំណើរអនុវត្តនៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា ប្រៀបដូចជាមេអំបៅដែលចេញពីសំបកស្រោម។

ខាងក្រោមនេះជាការរៀបរាប់នៃដំណើរការបណ្តាក់ទុនរបស់ក្រុមហ៊ុន YUNNAN JINGCHENG GROUP នៅកម្ពុជា៖

នៅលើវិថីក្នុងការបង្កើតអាជីវកម្មដ៏លំបាកនៃការផ្លាស់ប្តូរទម្រង់សហគ្រាស និងការពង្រីកឧស្សាហកម្ម
កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០១៣ ប្រធានាធិបតីចិន លោក Xi Jinping បានលើកឡើងនូវគោលគំនិតយុទ្ធសាស្ត្រនៃការរួមគ្នាកសាង «ខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវ សូត្រ» និង «ផ្លូវសូត្រសមុទ្រសតវត្សទី២១» ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់បណ្តាប្រទេសអាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍អន្តរជាតិ និងការឆ្លើយតបយ៉ាងសកម្មពីប្រទេសពាក់ព័ន្ធ។

នៅពេលដែលនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានឆ្នាំ២០១៣ លោកបានសង្កត់ធ្ងន់ថា ផ្លូវដែលឆ្ពោះទៅកាន់ផ្លូវសូត្រសមុទ្រនៃអាស៊ាន គួរត្រូវបានត្រួសត្រាយ បង្កើតផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍតំបន់សំខាន់ៗ។ ការកសាងរួមគ្នានៃ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» គឺជាការផ្តោតសំខាន់ទៅលើ ការរថែរក្សាប្រព័ន្ធពាណិជ្ជកម្មសេរីសកល និងប្រព័ន្ធសេដ្ឋកិច្ចបើកចំហ ព្រមទាំងជំរុញប្រទេស នៅតាមបណ្តោយផ្លូវ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ជំនះការលំបាករួមគ្នា គំនិតយុទ្ធសាស្ត្រដែលលើកទ្បើង ដោយធ្វើការរួមគ្នាស្វែងរកនិងអភិវឌ្ឍ មានជាប្រវត្តិនៃសម័យកាលយ៉ាងជ្រាលជ្រៅ។

ក្រុមហ៊ុន YUNNAN JINGCHENG GROUP ដែលជាសហគ្រាសក្នុងស្រុកដ៏ល្បីមួយ នៅខេត្តយូណាន ប្រទេសចិន បានធ្វើការឆ្លើយតបយ៉ាងសកម្ម ចំពោះការអំពាវនាវរបស់រដ្ឋ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។

បន្ទាប់ពីបានធ្វើការអង្កេតជាច្រើនដង នៅបណ្តាប្រទេសអាស៊ានរួច ចុងក្រោយក្រុមហ៊ុនបានសម្រេចជ្រើសរើសវិនិយោគ នៅប្រទេសកម្ពុជា។ដោយពឹងផ្អែកលើមរតកមិត្តភាពនៃសេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្ម រវាងប្រទេសចិន និងកម្ពុជា ក្រុមហ៊ុនបានបណ្តាក់ទុនជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ក្នុងការបង្កើតសហគ្រាសដឹកជញ្ជូនសាធារណៈ អាកាសចរណ៍សាធារណៈ ធនាគារ RUI LI (CAMBODIA) BANK PLC. និងបានបណ្តាក់ទុនលើការសាងសង់ គម្រោងមជ្ឈមណ្ឌលទេសចរណ៍ចម្រុះ GOLDEN SUN SKY និងការអភិវឌ្ឍអចលនទ្រព្យដែលមាន ទេសភាព សមុទ្រ។

ដោយភាពក្លាហានដ៏អស្ចារ្យ និងការរៀបចំផែនការដ៏វែងឆ្ងាយ ស្ថិតក្រោមសម្ពាធនៃការរីករាលដាលនៃជំងឺកូវីត និងការធ្លាក់ចុះសេដ្ឋកិច្ច ក្រុមហ៊ុនបានខិតខំដោយ ស្ងៀមស្ងាត់ និងបានតស៊ូរហូតដល់ជិតរយៈពេល៧ឆ្នាំ ក្នុងមួយប៉ព្រិចភ្នែក។

នៅផ្ទះស្រួល ចេញក្រៅពិបាក។ ទឹកដីថ្មីនេះពោរពេញដោយឱកាស និងបញ្ហាប្រឈម។ នៅពេលដែលការវិនិយោគរបស់ក្រុមហ៊ុន JINGCHENG GROUP នៅប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ ជំងឺកូវីតដែលបានរីករាលដាលទូទាំងពិភពលោក ហើយសម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែបន្ត ប្រៀបដូចរលកដ៏ធំវាយបក់ ធ្វើឱ្យផ្លូវនៃការបង្កើតអាជីវកម្មកាន់តែលំបាក ដូចគ្នាទៅនឹងក្រុមហ៊ុនភាគច្រើន ដែលនៅជុំវិញពិភពលោក កំពុងឆ្លងកាត់នូវយុគសម័យទឹកកកជាមួយគ្នា។

ទោះជាយ៉ាងណាក៏ដោយ យើងតែងតែជឿជាក់យ៉ាងមុតមាំថា ជំងឺកូវីតនឹងកន្លងផុតទៅ សេដ្ឋកិច្ចនឹងក្រោកឡើងវិញ ហើយឱកាសកាន់តែប្រសើរនឹងមកដល់ ពីព្រោះពួកយើងជឿជាក់លើក្បួនយុទ្ធសាស្ត្ររបស់មេដឹកនាំចិន និងកម្ពុជា ហើយជឿជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា និងមិត្តភាពប្រទេសទាំងពីរនឹងយូរអង្វែងទៅមុខ ដែលនេះជានិន្នាការជៀសមិនរួចដែលគម្រោងវិនិយោគ និងឧស្សាហកម្មផ្សេងៗនឹងបន្តរីកចម្រើនយ៉ាងរុងរឿងទៅមុខ។

ថ្មីៗនេះ ព័ត៌មានអវិជ្ជមានមួយចំនួននៃ «សួនឧស្សាហកម្ម» និង «ឆាយណាថោន» នៅខេត្តព្រះសីហនុ បានមកធ្វើឱ្យមនុស្សមានភាពច្របូកច្របល់។ ព័ត៌មានមិនពិតមួយចំនួន ត្រូវបានលើកឡើងជាញឹកញាប់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ហើយរបាយការណ៍ដែលមិនបានបញ្ជាក់ផ្ទៀងផ្ទាត់ និងមិនសមស្របនឹងការពិត ស្របពេលដែលបង្កឱ្យមានផលប៉ះពាល់នៃមតិសាធារណៈមិនល្អ ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងមុខមាត់របស់សហគ្រាស។ នៅទីនេះពួកយើងចង់ស្ដាទ្បើងវិញនូវភាពវិជ្ជមាន។

ការចាក់ឫសចម្ងាយ រាប់ពាន់ម៉ាយ ដើម្បីមកអភិវឌ្ឍវិនិយោគ ឧស្សាហកម្មនៅប្រទេសកម្ពុជា គឺជាជម្រើសយុទ្ធសាស្ត្រគ្រប់គ្រងរបស់ក្រុមហ៊ុន JINGCHENG GROUP បន្ទាប់ពីការអង្កេតរយៈពេលវែង។ មិនងាយរង្គោះរង្គើ ហើយក៏មិនផ្លាស់ប្តូរដោយងាយដែរ។ ឧទាហរណ៍៖ ប្រសិនបើដើមឈើចាក់ឫសខាំជាប់គ្រឹះ នោះទោះមានខ្យល់ ភ្លៀងយ៉ាងណាក៏វានៅតែចេញផ្លែផ្កា និងទទួលស្វាគមន៍ដោយឥន្ទធនូក្រោយភ្លៀង។ យើងខ្ញុំដឹងយ៉ាងច្បាស់ថា ការចាប់ផ្តើមអាជីវកម្ម គឺប្រៀបដូចជាការឡើងភ្នំ ជំហានដែលបោះទៅមុខហើយ គឺមិនអាចឈប់បានទេ។ មានតែការតស៊ូទេ ទើបយើងអាចប្រមូលផលពីការលំបាក និងញើសឈាមដែលបានខំប្រឹង ហើយយើងនឹងអាចមើលឃើញទីកន្លែងដែលកាន់តែឆ្ងាយ និងទេសភាពកាន់តែស្រស់ស្អាត ។ ឆន្ទៈរបស់ពួកយើងគឺរឹងមាំ និងស្មោះត្រង់ ហើយបំណងដើមរបស់ពួកយើង នៅតែមិនផ្លាស់ប្តូរ និងមិនអាចបំផ្លាញបានទេ។

ក្រុមហ៊ុន JINGCHENG GROUP ដែលជាសហគ្រាសមួយហ៊ាននាំមុខគេ ក្នុងការសាងសង់សណ្ឋាគារទេសចរណ៍ចម្រុះខ្នាតធំ និងការអភិវឌ្ឍអចលនទ្រព្យ ដែលអាចមើលឃើញសមុទ្រនេះ គឺជាទង្វើដែលមានទាំងសមត្ថភាពពិតៗ និងទំនួលខុសត្រូវ ពោលគឺជាអាជីវកម្មដែលចាក់ឫស និងមានមូលដ្ឋានលាតសន្ធឹង។ ពួកយើងយកទឹកដីនេះជាស្រុកកំណើតទីពីររបស់ពួកយើង ហើយយើងនឹងបន្តវិនិយោគ និងអភិវឌ្ឍនៅទីនេះ។ ពួកយើងសង្ឃឹមថា ផ្លូវវិថីនឹងកាន់តែល្អ ទេសភាពនឹងកាន់តែស្រស់ស្អាត អគារក៏ប្រែកាន់តែស្អាត ហើយនឹងបើកខ្សែផ្លូវទេសចរណ៍ទេសភាពសមុទ្រ ដែលមិនត្រឹមតែប្រតិបត្តិការឧស្សាហកម្ម និងការវិនិយោគប៉ុណ្ណោះទេ ក៏ជាការចែករំលែកសមិទ្ធិផល នៃការអភិវឌ្ឍជាមួយប្រជាជនក្នុងតំបន់ផងដែរ រួមគ្នាបង្កើត និងចែករំលែកភាពស្រស់ស្អាតនៃសមុទ្រ និងមេឃ ហើយចំណាយពេលលំហែរកាយ និងថ្ងៃឈប់សម្រាកជាមួយគ្នា។

ក្រុមហ៊ុន JINGCHENG GROUP គឺជាសហគ្រាសដែលមានទំនួលខុសត្រូវ ឆ្លងកាត់ការអភិវឌ្ឍអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ក្រុមហ៊ុនមានឧស្សាហកម្មសំខាន់ៗដូចជា អាកាសចរណ៍ សំណង់វិស្វកម្ម ទេសចរណ៍វេជ្ជសាស្រ្ត និងសុខភាព។ គម្រោងដែលបានបង្កើតឡើង និងដំណើរការនៅក្នុងប្រទេសចិន រួមមានក្រុមហ៊ុនអាកាសចរណ៍ RUI LI ផ្លូវស្ពាន JINGCHENG ដីសមុទ្រ JINGCHENG និងមន្ទីរពេទ្យ JINGCHENG ។ល។ គឺឈរនៅជួរមុខនៃចំណាត់ថ្នាក់សហគ្រាសនៅក្នុងខេត្ត យូណាន ប្រទេសចិន ហើយមានបទពិសោធន៍ និងសមត្ថភាពខ្លាំងក្នុងការរួមបញ្ចូលធនធាន ការធ្វើផែនការឧស្សាហកម្ម និងប្រតិបត្តិការគម្រោង។

ការវិនិយោគ និងប្រតិបត្តិការនៅប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រជំរុញវិលកង់ពីរ ដើម្បីការចាប់ផ្តើមអនុវត្តគម្រោងក្នុងប្រទេសចិន និងគម្រោងអន្តរជាតិក្នុងប្រទេសកម្ពុជា ពោលគឺជាផែនការការផ្លាស់ប្តូរទម្រង់សហគ្រាស និងពង្រីកឧស្សាហកម្ម ដែលធ្វើសមាហរណកម្មយ៉ាងសកម្ម ទៅក្នុងទីផ្សារអន្តរជាតិអាស៊ីអាគ្នេយ៍ ចូលរួមក្នុងការប្រកួតប្រជែង និងលើកកម្ពស់ស្នូលការប្រកួតប្រជែង នៃសហគ្រាស។

ក្រោមទិដ្ឋភាពបច្ចុប្បន្ន ដែលការរីករាលដាលនៃជំងឺកូវីដជាសកលមិនទាន់បានបញ្ចប់ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ច នៅត្រូវការពេលវេលាបន្ថែមទៀត ពួកយើងសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយនឹងមានការអភ័យទោសកាន់តែច្រើនបន្តិច ហើយប្រជាជននឹងមានការយោគយល់បន្ថែមទៀត លុបចោលការមិនពិត ផ្ដល់ការណែនាំជាវិជ្ជមាន និងផ្ដល់ការលើកទឹកចិត្តជាវិជ្ជមាន ធ្វើការរួមគ្នាខិតខំប្រឺងប្រែងដើម្បីជុំរុញសេដ្ឋកិច្ចឧស្សាហកម្មក្នុងស្រុក និងអភិវឌ្ឍជីវិតកាន់តែស្រស់បំព្រង។

ពួកយើងជឿជាក់ថា នៅពេលពេលវេលាឆ្ពោះទៅមុខ អ័ព្ទបានរសាត់ទៅបាត់ ដំណើរអនុវត្តនៃសហគ្រិនភាព ដែលប្រៀបដូចជាមេអំបៅ ដែលចេញពីសំបកស្រោមរបស់ក្រុមហ៊ុន JINGCHENG GROUP ប្រាកដជាផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនក្នុងស្រុកនៃប្រទេសកម្ពុជា។ នៅទីនេះពួកយើងខិតខំប្រឹងប្រែងឥតឈប់ឈរ ហើយទន្ទឹងរង់ចាំជាមួយគ្នា៕