(ភ្នំពេញ)៖ គម្រោង ដឹស្តា ដាយមិន របស់បុរី ប៉េង ហួត ដែលជាគម្រោងអភិវឌ្ឍលំនៅឋានដ៏ធំសម្បើមមួយ ក្នុងចំណោមគម្រោងលំនៅឋានផ្សេងៗទៀតនៅភាគខាងត្បូងរាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីសម្ដេច តេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅតែបន្តដំណើរការសាងសង់យ៉ាងមមាញឹកឥតឈប់ឈរ ទាំងដែលគេហដ្ឋានភាគច្រើនកំពុងត្រូវបានប្រគល់ជូនម្ចាស់ផ្ទះជាបណ្ដើរៗហើយ។

ស្ថិតនៅមិនឆ្ងាយពីគម្រោង ដឹស្តា មេរាហ្កាដិន ដែលនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) គម្រោង ដឹស្តា ដាយមិន បានបង្អួតរូបរាងឡើងយ៉ាងស្កឹមស្កៃអមដោយហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបដូចជា ផ្សារទំនើបដែលកំពុងសាងសង់ ការិយាល័យលក់ សួនច្បារសាធារណៈ សាលសន្និបាត អគារពាណិជ្ជកម្ម សាលារៀនអន្តរជាតិ។ ក្រឡេកមកមើលចំនួនប្រជាជនដែលចាប់ផ្ដើមចូលមករស់នៅក្នុងគម្រោងក៏មានសភាពអ៊ូអរជាបណ្ដើរៗ ផ្សារភ្ជាប់ដោយការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់យ៉ាងម៉ត់ចត់។

បើក្រឡេកមកមើលសក្ដានុពលនៃគម្រោង ដឹស្តា ដាយមិន ក៏ដូចជា តំបន់ផ្លូវ៦០ម៉ែត្រទាំងមូលសព្វថ្ងៃ គេសង្កេតឃើញមាន៤ចំណុចធំៗខាងក្រោមនេះ ដែលលោកអ្នកអាចទិញផ្ទះហើយអាចមានឱកាសចំណេញ ឬទទួលបានផលប្រយោជន៍ច្រើននៅថ្ងៃអនាគត៖

១៖ ប្រមូលផ្ដុំទៅដោយគម្រោងអភិវឌ្ឍ គម្រោងពាណិជ្ជកម្មនិងវិនិយោគបែបចម្រុះ មិនថាជាតិ និងអន្តរជាតិធ្វើឱ្យតម្លៃអចលនទ្រព្យមានការកើនឡើងគួរឱ្យកត់សម្គាល់
២៖ ទីតាំងនេះគឺជាផ្នែកមួយនៃប្លង់គោលអភិវឌ្ឍរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០៣៥របស់រាជរដ្ឋាភិបាល
៣៖ ជាចរន្តផ្លូវពាណិជ្ជកម្មដ៏សំខាន់តភ្ជាប់ទៅកាន់ផ្លូវជាតិធំៗដូចជា ផ្លូវជាតិលេខ១ លេខ២ លេខ៣ និងផ្លូវជាតិលេខ៤ សម្រាប់ធ្វើដំណើរទៅខេត្តនានាបានយ៉ាងងាយស្រួល
៤៖ ដង់ស៉ីតេប្រជាជនមានការកើនឡើងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដែលបង្កភាពវិជ្ជមានសម្រាប់ការវិនិយោគផ្សេងៗទាំងរដ្ឋ និងឯកជន។

ដឹស្តា ដាយមិន មានចំនួន២គម្រោងក្នុងទីតាំងតែមួយ គឺដឹស្ដា ដាយមិន១ ដែលមានប្រភេទគេហដ្ឋានទំនើបចម្រុះរាប់ចាប់ពី ហ្សបហោស៍ វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោល ហើយការដ្ឋានសាងសង់ក៏រួចរាល់ស្ទើរតែទាំងស្រុងហើយដែរ។ ចំណែក ដឹស្តា ដាយមិន២ ជាប្រភេទគម្រោងវីឡាទោល សុទ្ធកំពុងមានដំណើរការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនបានទាន់ពេលវេលា។

ជាមួយគ្នានេះ អ្នកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ នៃក្រុមហ៊ុន បុរី ប៉េង ហួត បានបង្ហាញអំពីសក្ដានុពលនៃគម្រោងលំនៅឋានដែលមានវិសាលភាពជាង ៤០ហិកតានេះថា «គម្រោង ដឹស្តា ដាយមិន១ របស់យើងបានលក់អស់ស្ទើរតែ១០០%ទៅហើយ បច្ចុប្បន្នយើងនៅសល់ប្រភេទផ្ទះអាជីវកម្មដែលអតិថិជនអាចទិញភ្លាម ចូលនៅភ្លាម និងប្រកបអាជីវកម្មក្នុងក្ដីស្រមៃបានភ្លាមៗ រួមជាមួយចរន្តផ្លូវពាណិជ្ជកម្មដ៏សំខាន់ក្នុងគម្រោងចំនួន២ ដែលតភ្ជាប់ពីផ្លូវ៦០ម៉ែត្រផ្ទាល់ និងផ្លូវផ្សេងៗទៀតក្នុងតំបន់ជុំវិញផ្លូវ៦០ម៉ែត្រនេះ!»។

សម្រាប់ព័ត៌មានបន្ថែមនៃគម្រោង ដឹស្តា ដាយមិន សូមទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth