(ហាណូយ)៖ ក្រុមជម្រើសជាតិគោព្រៃជំទង់អាយុក្រោម U23 កម្ពុជា បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុម U23 ម៉ាឡេស៊ី ក្រោយស្មើគ្នា ២-២ ដែលនេះជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ចំណោម ៤ប្រកូតក្នុងពូល B ដែលមាន ៥ក្រុម ដ្បិតក្រុមកម្ពុជា រកបានជ័យជម្នះតែមួយប្រកួតពេលឈ្នះក្រុម ឡាវ ៤-១ កាលពីថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៅប្រទេសវៀតណាម។

តែពិតជាល្អទោះជាប្រកួតបង្គ្រប់កិច្ចក៏ពិតមែនសម្រាប់ពេញ ៩០នាទីក្នុងការប្រកួតយ៉ាងស្វិតស្វាញនាកីឡកដ្ឋាន Thien Truong ក្រុម U23 កម្ពុជា អាចមានឱកាសរកបានគ្រាប់បាល់ស៊ុតនាំមុខមុន ២លើកដោយការស៊ុតរបស់ ជួន ចាន់ចាវ ធ្វើបាននៅនាទី៤៥ និង សា ទី រកបាននៅនាទី៦០ ដ្បិតក្រុមម៉ាឡេស៊ី ព្យាយាមវាយបកមកវិញរហូតស៊ុតបាន ២-២ ធ្វើឲ្យពួគេ ៨ពិន្ទុមានសិទ្ធឡើងវគ្គពាកណ្តាលផ្តាច់ព្រ័ត្រ ៤ក្រុមចុងក្រោយ។

គួរបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ស្ថិតក្នុងពូល B ក្រុមជម្រើសជាតិកម្ពុជា រកបានជ័យជម្នះ ១លើកប៉ុណ្ណោះ មុនពេលចាញ់ ៣លើក រកបានត្រឹម ៣ពិន្ទុ ដែលមានក្រុម U23 ថៃ និង U23 ម៉ាឡេស៊ី ឡើងទៅវគ្គបន្តទៅប៉ះក្រុមវៀតណាម និង U23 ឥណ្ឌូនេស៊ី ដែលចេញពីពូល A៕