(ហាណូយ)៖ កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា សៅ រង្សី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្រោយវាយឈ្នះកីឡាករម៉ាឡេស៊ី នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ស្ថិតក្នុងពេលនេះវិញ្ញាសាប្រដាល់សកល ក្រុមជម្រើសជាតិកម្ពុជា ពបានកក់កៅអី ៣នាក់ហើយ ដោយមានកីឡាការិនី វី ស្រីស្រស់ ក្នុងទម្ងន់ ៥៧គីឡូក្រាម ជាមួយកីឡាករ អុង ភារាក់ ក្នុងប្រភេទទម្ងន់ ៩១គីឡូក្រាម សុទ្ធតែចាប់ឆ្នោតឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេច។