(ហាណូយ)៖ កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា ជាអត្តពលិកកីឡាប៉េតង់កម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រភេទវិញ្ញាសាវាយគូបុរស-នារី ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អបន្ទាប់ពីរកបានជ័យជម្នះ ៣ប្រកួតជាប់ៗគ្នា ដោយយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ក្នុងលទ្ធផល ១៣-៨ពិន្ទុ មុនបន្តទៅយកឈ្នះក្រុមឡាវ ១៣-៨ពិន្ទុ និងបំបាក់ក្រុមម៉ាឡេស៊ី ១៣-៥ សម្រាប់ការប្រកជែងរកមេដាយមាសជូនជាតិពីកីឡាស៊ីហ្គេម លើកទី៣១នេះ។