(ហាណូយ)៖ កីឡាករប្រដាល់សាកលកម្ពុជា ហ៊ុន គឹមហ៊ាង បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម ក្រោយវាយឈ្នះកីឡាករមីយ៉ាន់ម៉ា ខណៈពេលនេះប្រដាល់សាកលកម្ពុជា មានកីឡាករ-កីឡាការិនី ៤រូបហើយ ដែលបា ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ក្នុងនោះមានកីឡាករ សៅ រង្សី បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្រោយវាយឈ្នះកីឡាករម៉ាឡេស៊ី ខណៈកីឡាការិនី វី ស្រីស្រស់ ទម្ងន់ ៥៧គីឡូក្រាម និងកីឡាករ អុង ភារាក់ ទម្ងន់ ៩១គីឡូក្រាម សុទ្ធតែបានចាប់ឆ្នោតឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេច។