(ភ្នំពេញ)៖ កម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ និងថ្ងៃសុក្រ ទី២០ ខែឧសភាខាងមុខ។

ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភារួមមាន
១៖ ណាហ្គា Vs កងយោធពលខេមរភូមិន្ទ
២៖ ភ្នំពេញក្រោន Vs ព្រៃវែងអេហ្វស៊ី។

សម្រាប់ការប្រកួតនៅថ្ងៃសុក្រ ទី២០ ខែឧសភាវិញរួមមាន
១៖ ព្រះខ័នរាជស្វាយរៀង Vs គិរីវង់សុខសែនជ័យ
២៖ វិសាខា Vs បឹងកេត។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកម្មវិធីវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ ប្រចាំសប្តាហ៍ទី៤ មានគូពិសេសៗនឹងត្រូវប៉ះគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ១ និងមាន ៩ពិន្ទុនៃពូល D បើកទ្វារស្វាគមន៍ក្រុមភ្ញៀវបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយ ៦ពិន្ទុនៃពូល C នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងទឹកដីនៃកីឡដ្ឋាន ព្រីនស៍ នាម៉ោង ១៨៖៣០នាទីល្ងាច៕