(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៉ី អឺរ៉ុប បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ការចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។

banner

ទទួលពាក្យ ចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយផ្ដល់អាហារូបករណ៍ ៣០% សម្រាប់អតីត និស្សិត និងមន្ដ្រីរាជការ សម្រាប់និស្សិត ចុះឈ្មោះថ្មីមុន ១០០នាក់ ថ្នាក់អនុបណ្ឌិតបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បណ្ឌិតបញ្ចុះតម្លៃ ៥០០ដុល្លារ ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើស រួមមាន៖ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, វិទ្យាសាស្រ្តអប់រំ, សេដ្ឋកិច្ចកសិកម្ម, ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត, គ្រប់គ្រងពាណិជ្ជកម្ម, វិទ្យាសាស្រ្តសេដ្ឋកិច្ច, ធនាគារនិងហិរញ្ញវត្ថុ, គណនេណ្យនិងហិរញ្ញវត្ថុ, គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់, គ្រប់គ្រង់ពាណិជ្ជកម្មអន្តរជាតិ, គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ការទូត, នីតិសាស្រ្ត, អក្សរសាស្រ្តខ្មែរ, រដ្ឋបាលសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, វិទ្យាសាស្រ្តនយោបាយ និងបង្រៀនភាសាអង់គ្លេស។

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១- នីតិសាស្រ្ត, ២- វិទ្យាសាស្រ្តអប់រំ, ៣- សេដ្ឋកិច្ចកសិកម្ម, ៤- វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥- គ្រប់គ្រងពាណិជ្ជកម្ម, ៦- រដ្ឋបាលសាធារណៈ, ៧- ទំនាក់ទំនងអន្តរជាតិ, ៨- វិទ្យាសាស្រ្តនយោបាយ និង៩- វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់ ។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕