(ភ្នំពេញ)៖ ក្រុមហ៊ុន មិត្តហ្វូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយផលិតផលកាមេរ៉ា ជាមួយនឹងក្រុមហ៊ុន Dahua។ កិច្ចសហការនេះ ជាការបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនងរវាងសាជីវកម្មបច្ចេកវិទ្យា ដ៏ធំមួយនៅលើពិភពលោក និងក្រុមហ៊ុនផ្ដល់សេវា ICT ដ៏ធំបំផុតនៅកម្ពុជា។

ទីផ្សារកាមេរ៉ាសុវត្ថិភាព ឬកាមេរ៉ាឃ្លាំមើល ក្នុងទីផ្សារកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ គឺពី១៥-៣០% ជារៀងរាល់ឆ្នាំ ប៉ុន្តែទីផ្សារនេះមានអ្នកផ្គត់ផ្គង់ដ៏ច្រើន ក្នុងនោះក៏មានអ្នកផ្គត់ផ្គង់ខ្លះចែកចាយទំនិញ មិនស្គាល់ប្រភពច្បាស់លាស់ទៅឱ្យអ្នកប្រើប្រាស់ផងដែរ។

ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការផ្ដល់សេវាកម្មអ៊ីនធឺណិតអចល័ត និងការផ្គត់ផ្គង់នូវផលិតផល ICT (បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍) រួមជាមួយនឹងសក្ដានុពលហិរញ្ញវត្ថុរឹងមាំ បុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងប្រព័ន្ធសាខាគ្របដណ្ដប់ទូទាំងប្រទេស ក្រុមហ៊ុនមិត្តហ្វូន នឹងជួយនាំយកផលិតផលសុទ្ធដែលមានគុណភាពល្អ និងតម្លៃសមរម្យដល់ប្រជាជន និងក្រុមហ៊ុនអាជីវកម្មទូទាំងប្រទេសកម្ពុជា។

កាមេរ៉ា Dahua ដំឡើងនៅក្នុងអគារទំនើបមួយនៅក្រុងភ្នំពេញ តាមរយៈភាពជាដៃគូនេះ មិត្តហ្វូន ក្លាយជាក្រុមហ៊ុនចែកចាយផលិតផល កាមេរ៉ាដ៏ធំបំផុតនៅកម្ពុជា។

លោក Bui Minh Binh អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា «បច្ចុប្បន្នលើទីផ្សារ មានអ្នកផ្គត់ផ្គង់ជាច្រើនចែកចាយទំនិញ មិនស្គាល់ប្រភពដើមច្បាស់ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយ Dahua ក្រុមហ៊ុនមិត្តហ្វូននឹងផ្ដល់ផលិតផលសុទ្ធ ក្នុងតម្លៃសមរម្យដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកជំរុញអាជីវកម្មឱ្យងើបឡើងវិញលឿនរហ័ស បន្ទាប់ពីជំងឺឆ្លងរាតត្បាតបានធូរស្បើយ»

លោកបានបន្ដថា កិច្ចសហប្រតិបត្តិការរវាងមិត្តហ្វូន និង Dahua នឹងនាំមកនូវជម្រើសច្រើនថែមទៀត សម្រាប់ផលិតផលកាមេរ៉ា សម្រាប់ទាំងអ្នកចែកចាយបន្ត និងទាំងអ្នកប្រើប្រាស់ជាអាជីវកម្មក្ដី ជាគ្រួសារក្ដី។

បន្ទាប់ពីបានដំណើរការអាជីវកម្មរយៈពេល១៥ឆ្នាំ និងបានផ្ដល់សេវាជាង១៣ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូននៅបន្តរក្សាបានតំណែងលេខ១ នៅក្នុងទីផ្សារទូរសព្ទចល័ត និងអ៊ីនធឺណិតអចល័តនៅកម្ពុជា។ មិត្តហ្វូន ក៏ត្រូវបានចាត់ទុកជាអ្នកផ្ដល់ដំណោះស្រាយ អភិវឌ្ឍន៍ឌីជីថល ដ៏ធំជាងគេបំផុតដល់ក្រុមហ៊ុន និងរដ្ឋាភិបាលនៅកម្ពុជាផងដែរ។

មិត្តហ្វូន ដំឡើងប្រព័ន្ធកាមេរ៉ាតាមដានចរាចរណ៍ តាមសំណើរបស់សាលារាជធានីភ្នំពេញ។ នៅឆ្នាំ២០២១ មិត្តហ្វូន ទទួលពានរង្វាន់មាសចំនួន៤ សម្រាប់ផលិតផល៤របស់ខ្លួនរួមមាន៖ CamID, SIS System, eMoney e-wallet និងភាពយន្តភាគអប់រំផ្នែកព្រះពុទ្ធសាសនា «មាគ៌ាព្រះធម៌» និងត្រូវបានផ្ដល់ចំណាត់ថ្នាក់ ដោយស្ថាប័នផ្ដល់ពានរង្វាន់អន្តរជាតិ IBA International Award Organization ស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំង៥ ដែលបានទទួលពានរង្វាន់ច្រើនជាងគេបំផុតប្រចាំឆ្នាំ

ជាមួយនឹងកិច្ចសហប្រតិបត្តិការ ក្នុងការចែកចាយផលិតផលកាមេរ៉ាម៉ាក Dahua ក្រុមហ៊ុនមិត្តហ្វូននឹងពង្រីកផលិតផលរបស់ខ្លួន និងពង្រឹងតំណែងលេខ១របស់ខ្លួន កាន់តែរឹងមាំថែមទៀត ក្នុងការផ្ដល់សេវាកម្មចម្រុះនៅក្នុងទីផ្សារកម្ពុជា៕