(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ (Khmer Enterprise) បានសហការគ្នារៀបចំកម្មវិធីប្រឡងប្រណាំងវីដេអូ ក្រោមប្រធានបទ «ទេសចរណ៍ និងសហគ្រិនភាព» រដូវកាលទី១ ឆ្នាំ២០២២ ដើម្បីជំរុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជនចូលរួមក្នុងការផ្សព្វផ្សាយពីសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា ព្រមទាំងបណ្តុះគំនិតស្រលាញ់ជាតិមាតុភូមិ ក្រោមទស្សនទាន «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។

គោលដៅសហគមន៍ចំនួន៥ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីប្រលងប្រណាំងនេះ រួមមាន៖
* សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប
* សហគមន៍ទេសចរណ៍ចង្ក្រាន្តរយ ខេត្តសៀមរាប
* សហគមន៍ទេសចរណ៍ស្រែអំពិល ខេត្តកំពង់ឆ្នាំង
* សហគមន៍ទេសចរណ៍រាំងខ្វាវ ខេត្តពោធិ៍សាត់
* សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់់ដំបង។

ចំពោះបេក្ខជន-បេក្ខនារីដែលចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមអនុវត្តតាមលក្ខខណ្ឌរបស់ក្រសួងទេសចរណ៍ ដែលមានបញ្ជាក់ដូចខាងក្រោម៖