(ប៉ារីស)៖ កីឡាករ Gael Monfils នឹងមិនអាចចូលរួមប្រកួតនៅឯព្រឹត្តិការណ៍តេន្នីស French Open នៅចុងខែនេះទេ ដោយសារលោក ត្រូវទទួលការវះកាត់កែងជើងខាងស្តាំរបស់លោក។ នេះបើតាមសម្តីកីឡាករសញ្ជាតិបារាំងរូបនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

កីឡាករលំដាប់ទី២២ នៅលើពិភពលោករូបនេះបានចាប់ផ្តើមជាមួយនឹងឆ្នាំដ៏ល្អ ដោយបានឈ្នះពានរង្វាន់ ATP លើកទី១១ របស់លោកនៅឯទីក្រុង Adelaide មុនពេលឈានដល់ការប្រកួត ៤នាក់ចុងក្រោយនៅខែមករា ដែលលោកបានយកឈ្នះលើកីឡាករ Matteo Berrettini។

«សួស្តីអ្នកទាំងអស់គ្នា។ ខ្ញុំមានការសោកស្តាយក្នុងការបញ្ជាក់ថា ខ្ញុំបានបង្ខំចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ Open Parc de Lyon និង French Open ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ» នេះបើតាមកីឡាករតេន្នីសលំដាប់ខ្ពស់ជាងគេបំផុតរបស់បារាំងបានសរសេរនៅលើ Twitter។

«ដោយសារបញ្ហាកែងជើងខាងស្តាំ ខ្ញុំបានសម្រេចចិត្តធ្វើការវះកាត់ខ្នាតតូចនៅសប្តាហ៍នេះ មុនពេលវិលត្រឡប់ទៅចូលរួមប្រកួតវិញ»

សូមជម្រាបថា French Open នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំងតែមួយគត់៕