(ឡុងដ៏)៖ រវាងក្រុមខ្លាំង Manchester City និង Liverpool នឹងត្រូវសម្រេចនៅប្រកួតចុងក្រោយរបស់ពួកគេនៃលីគអង់គ្លេស Premier League ដែលបច្ចុប្បន្នកំពុងប្រដេញគ្នាត្រឹម ៩០ពិន្ទុ និង ៨៩ពិន្ទុ បន្ទាប់ពីក្រុមដឹកនាំដោយលោក Jurgen Klopp បានវាយបកយកឈ្នះក្រុម Southampton ២-១ នៃប្រកួតទី៣៧ ដែលធ្វើឲ្យការដណ្តើមពាននេះឈានដល់ថ្ងៃចុងក្រោយនៃសប្តាហ៍ទី៣៨។

Liverpool បានប្រជែងពានលីគអង់គ្លេស Premier League រហូតដល់ចំណុចចុងក្រោយនៃការប្រកួតរបស់ពួកគេ ដោយការរកបាន ២គ្រាប់នេះធ្វើបានពីសំណាក់កីឡាករ Minamuno និង Joel Matip ក្រោយពេលម្ចាស់ផ្ទះនាំពីការស៊ុតរបស់ Redmond នៅនាទី១៣ ខណៈលោក Klopp បង្ហាញអារម្មណថា «ការយកឈ្នះ Man City គឺមិនទំនង់ទេ ប៉ុន្តែអាចធ្វើបាន»

ខណៈពេលដែលពិន្ទុរវាងក្រុមទាំងពីកំពុងប្រដេញគ្នាក៏ពិតមែន តែក្រុមខ្លាំងដឹកនាំដោយលោក Pep Guardiola មានគ្រាប់បាល់ចំណេញច្រើនជាង ៩៦គ្រាប់ហើយបើឈ្នះក្រុម Aston Villa នោះពួកគេនឹងលើកពាន Premier League ជាលើកទី៨ នៃប្រវត្តិសាស្រ្តក្លិប ដ្បិតបើចាញ់នោះក្លាយជាជ័យជម្នះរបស់ Liverpool សម្រាប់ការដណ្តើមបានពានលើកទី២០ របស់ពួកគេបើសិនក្រុមហង្សឈ្នះការប្រកួត។

ការសម្រេចនៃប្រកូតចុងក្រោយរវាង Liverpool ប៉ះ Wolves ហើយក្រុម Man City ប៉ះ Aston Villa នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ នាវេលាម៉ោង ១០៖០០នាទី(ម៉ោងនៅកម្ពុជា)ចុងសប្តាហ៍នេះ៕