(ហាណូយ)៖ កម្ពុជា ប៉ះហ្វីលីពីន ដណ្តើមមេដាយមាស វិញ្ញាសាកីឡាតេក្វាន់ដូ WT បន្ទាប់ពីកីឡាករកម្ពុជា វ៉ា មិថុនា បានឈ្នះម្ចាស់ផ្ទះវៀតណាម ក្នុងប្រភេទកីឡាតេក្វាន់ដូ WT វិញ្ញាសាបុរស Kyorugi នៃទម្ងន់ក្រោម ៧៤គីឡូក្រាមលទ្ធផល ៣៦-១៨ពិន្ទុ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាល្ងាចនេះ។