(ភ្នំពេញ)៖ តាំងពីការចាប់អាជីវកម្មដំបូងរហូតមកដល់ពេលនេះ ក្រុមហ៊ុន កូហ្សេតែល (ONLINE) មានកិត្តិយសទទួលបានពានរង្វាន់ជាច្រើនដូចជា៖ ភាពល្អឥតខ្ចោះជាសកល (Global Perfection), គុណភាពនិងកិត្យានុភាពអាជីវកម្ម Quality and Business Prestige, ឧត្តមភាពនៃអាជីវកម្ម និងការប្តេជ្ញាចិត្ត Business Excellence and Commitment ព្រមទាំងពានរង្វាន់លំដាប់ថ្នាក់ពិភពលោកផ្សេងៗទៀត។

ជាមួយនឹងការតាំងចិត្តខ្ពស់ ធ្វើឱ្យគុណភាពអាជីវកម្ម និងការអនុវត្តរបស់ក្រុមហ៊ុនមួយនេះរឹតតែល្អប្រសើរឡើងជារៀងរាល់ថ្ងៃ ដោយសារប្តេជ្ញាតាំងចិត្តដ៏រឹងមាំដើម្បីភាពរីកចម្រើន ក្នុងនាមជាអាជីវកម្មដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា។

ពានរង្វាន់អាជីវកម្មដែល ក្រុមហ៊ុន កូហ្សេតែល ទទួលត្រូវបានជ្រើសរើស និងប្រគល់ដោយ Otherways ជាក្រុមហ៊ុនដែលបានបង្កើតឡើងនូវកម្មវិធីទទួលស្គាល់ពានរង្វាន់ជាលក្ខណៈអន្តរជាតិ ជាសមាគមតម្រង់ទិសដៅអាជីវកម្ម និងផ្តោតទៅលើសហគ្រាសធុរកិច្ច ដែលបង្កើតទំនាក់ទំនងជាមួយអាជីវកម្មនិងសេដ្ឋកិច្ចថ្មី។

តាមរយៈវេទិកាជាច្រើនវិស័យ ដែលអនុញ្ញាតឱ្យរូបតំណាង «ពានរង្វាន់-និមិត្តសញ្ញា» ជាប់ជាមួយស្តង់ដារគុណភាពខ្ពស់ ព្រមទាំង «កត្តាបង្កើតទំនុកចិត្ត» ដូច្នេះហើយភាពរឹងមាំ និងទាន់សម័យរបស់ក្រុមហ៊ុនកូហ្សេតែល ដែលអាចទទួលស្គាល់ និងមានវិសាលភាពទូលំទូលាយជាលក្ខណៈអន្តរជាតិនិងទូទាំងពិភពលោក។

ក្រុមហ៊ុន កូហ្សេតែល (ONLINE) បម្រើជូនអតិថិជនប្រកបដោយការធានាគុណភាព និងភាពជឿទុកចិត្តខ្ពស់។ ការទទួលស្គាល់ និងការឈ្នះពានរង្វាន់ជាអន្តរជាតិនេះ បានបញ្ជាក់ថា៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះសេវាកម្មអតិថិជនប្រកបដោយគុណភាពនៅកម្ពុជា តែមានកម្រិតជាលក្ខណៈអន្តរជាតិ។

លើសពីនោះ កម្ពុជាទទួលបានជោគជ័យចំពោះការប្រឈម និងការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយហេតុថាអាជីវកម្មត្រូវបានកែទម្រង់ និងសម្របខ្លួនយ៉ាងលឿនទៅនឹងពិភពលោកដែលផ្លាស់ប្តូរជានិច្ច។ ដូចនេះហើយពានរង្វាន់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ បើទោះជាមានបញ្ហាអ្វី ស្ថានភាព បរិយាកាស សង្គម សេដ្ឋកិច្ច បែបណាទេ កូហ្សេតែល នៅតែបង្ហាញឱ្យឃើញថា គុណតម្លៃ (បេសកកម្ម/ចក្ខុវិស័យ) របស់ខ្លួនដែលនៅតែអាចរក្សាភាពជឿជាក់ និងអាចទុកចិត្តបាន៕