(ហាណូយ)៖ កម្ពុជា បានឈ្នះមេដាយមាសទី៣ សម្រាប់ការប្រជែងកីឡាស៊ីហ្គេម លើកទី៣១ ដោយមេដាយមាសនេះ ធ្វើបានដោយក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា នៃវិញ្ញាសាក្រុម នារី១ បុរស៣ ការពារខ្លួនមានអាវុធ ដែលមានកីឡាករិនី ប៉ាល់ ឆរស្ម៊ី, កីឡាករ លី បូរ៉ាមី, កីឡាករ ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី ធ្វើបានលទ្ធផលខ្ពស់ជាងគេ ២៦៩ពិន្ទុ ចំណោម ៦ប្រទេសចូលរួមប្រកួត ដែលធ្វើការប្រកួតនៅប្រទេសវៀតណាម។

បញ្ជាក់ផងថា ពេលនេះកម្ពុជា ឈ្នះបានមេដាយមាសទី៣ ដែលធ្វើបានដោយក្រុមកីឡាវ៉ូវីណាម បន្ទាប់ពីធ្វើបានដោយកីឡាឃីកបុកស៊ីង ទូច រ៉ាឆាន់ ហើយប្រភេទកីឡាប៉េតង់ ស៊ីន វង់ និងកីឡាការិនី វង ចន្ថា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១៕