(ភ្នំពេញ)៖ ចាប់យកឱកាសតាមរយៈពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ក្នុងពិភពលោកក្រោយបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាត៖ ទីតាំងម្ហូបអាហារចំនួន១១ កន្លែង ស្តង់ពិព័រណ៍ចំនួន១ ២០០ ស្តង់ សាលពិព័រណ៍ចំនួន ៩ សាល អ្នកទិញទំនិញចំនួន២ ៥០០នាក់ ព្រមទាំងពាណិជ្ជករនិងភ្ញៀវទស្សនាចំនួនប្រមាណ ៧៥ ០០០ នាក់ ត្រៀមខ្លួនទទួលយកបទពិសោធពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុតនៅតំបន់អាស៊ី ដែលរៀបចំឡើង ដើម្បីបង្ហាញផ្នត់គំនិតច្នៃប្រឌិតរបស់សហគ្រិន នៅថ្ងៃស្អែក។

មជ្ឈមណ្ឌល សន្និបាត និងសាលពិពណ៌ IMPACT Muang Thong Thani បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអាហារ និងភេសជ្ជៈ THAIFEX – Anuga Asia 2022 ជាលើកដំបូងរបស់ប្រទេសថៃ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងតំបន់អាស៊ីរបស់យើងដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហា និងភេសជ្ជៈ និងអ្នកច្នៃប្រឌិតផលិតផលថ្មីៗ។

ពិព័រណ៍នេះ ក៏នឹងផ្តល់ភាពសប្បាយរីករាយផងដែរសម្រាប់សាធារណជនឲ្យទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ដែលអនុញ្ញាតឲ្យពួកចូលរួមផ្សងព្រេងស្វែងរកពិភពម្ហូបអាហារនៃអនាគត ហើយក៏នឹងអាចស្វែងរក បាននាពេលខាងមុខផងដែរ ទាំងនៅក្នុងព្រះរាជាណាចក្រថៃ និងលើសពីនេះទៀត! ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា អ្នកច្នៃប្រឌិតឆ្នើមៗ ដែលបានបង្កើតផលិតផល ដែលធ្វើឲ្យមានការរីកចម្រើន លូតលាស់ ក្នុងចំណីអាហារដូចជា កាហ្វេ តែ ភេសជ្ជៈ អាហារល្អៗ សេវាកម្មម្ហូបអាហារ បច្ចេកវិទ្យាអាហារ អាហារកក ផ្លែឈើ បន្លែ សាច់ អង្ករ អាហារសមុទ្រ និងបង្អែម និងនំផ្អែម នឹងបង្ហាញ វិធីសាស្រ្តពិសេសរបស់ពួកគេក្នុងការរចនា និងការផលិតផលិតផលដែលនឹងបំពេញតម្រូវការអតិថិជន។

ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហារ បានបង្ខំចិត្តសម្របអាជីវកម្មរបស់ពួកគេ ទៅនឹងទីផ្សារសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ១៩។ ឥឡូវនេះ ខណៈដែលឧស្សាហកម្មនេះ កំពុងប្រឹងប្រែងវិលត្រឡប់ទៅរកការរីកចម្រើន និងទទួលបានជោគជ័យ ក្នុងពេលដែលពួកគេកំពុងស្វែងរកតួរនាទីរបស់ខ្លួន ដើម្បីឈរជើងក្នុងវិស័យ ផ្គត់ផ្គងចំណីអាហារ កម្មវិធីពិព័រណ៍ THAIFEX - Anuga Asia 2022 នឹងភ្ជាប់ទំនាក់ទំនងប្រតិបត្តិករនៅទូទាំងខ្សែចង្វាក់ម្ងូបអាហារ និងភេសជ្ជៈ ដើម្បីអាចផ្លាស់ប្តូរគំនិតយោបល់គ្នា និងភ្ជាប់ភ្លែតហ្វមពាណិជ្ជកម្ម ដែលមានប្រសិទ្ធភាពខ្ពស់។

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាអស្ចារ្យក្នុងនាមជាកម្មវិធីពិព័រណ៍ចំណីអាហារឈានមុខគេក្នុងតំបន់អាស៊ី ដែលរៀបចំឡើងដើម្បីទទួលភ្ញៀវក្នុងស្រុក និងអន្តរជាតិ ខណៈក៏បង្ហាញពីតួនាទីឈានមុខគេរបស់ប្រទេសថៃខាងផ្នែកច្នៃប្រឌិតចំណីអាហារដ៏អស្ចារ្យ និងគួរឲ្យភ្ញាក់ផ្អើលផងដែរ ដែលបាននិងកំពុងបង្កើតឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈឡើងវិញឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

អ្នករៀបចំកម្មវិធីក៏បានដាក់ឱ្យដំណើរការផ្នែកដែលទើបបង្កើតថ្មីមួយឈ្មោះថា «ទីផ្សារអាហារនៅពេលអនាគតនៃ THAIFEX – Anuga» ឫ THAIFEX - Anuga Future Food Market។ ផ្នែកនេះ មានការដាក់បង្ហាញពិព័រណ៍ផ្សេងៗ ដែលបង្ហាញពីភាពរីកចម្រើននៃផលិតផលនិងសេវាកម្មប្រកបដោយមានសក្តានុពល ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទិញ នូវការច្នៃប្រឌិតថ្មី ដែលនឹងមានឥទ្ធិពលជាវិជ្ជមានដល់ឧស្សាហកម្មដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ កម្មវិធី Hosted Buyer Programme and Priority Buyer Club នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍នេះបានវិញត្រលប់មកវិញដោយទទួលបានប្រជាប្រិយភាពខ្ពស់ជាមុន (ធៀបនឹងកម្មវិធីដែលទទួលបានជោគជ័យពីមុន)។

ពិព័រណ៍ពានរង្វាន់ «រសជាតិច្នៃប្រឌិតនៃកម្មវិធី THAIFEX - Anuga Asia 2022» ឫ (THAIFEX – Anuga Asia 2022 TASTE INNOVATION SHOW Awards) ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីនេះ បានប្រកាសឈ្មោះជ័យលាភី និងអ្នកឈ្នះចូលវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រគល់រង្វាន់ក្នុងឆ្នាំនេះ។

ក្នុងចំណោមអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាង ១ ៣០០ នាក់ ក្រុមហ៊ុនចំនួន ៥៨១ ក្រុមហ៊ុន បានបញ្ជូនផលិតផលប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់ពួកគេក្នុងការប្រកួតប្រជែងនេះ ហើយអ្នកឈ្នះចំនួន ៥៧ ក្រុមហ៊ុនទទួលបានការទទួលស្គាល់ការច្នៃប្រឌិតរបស់ពួកគេ ខណៈដែលក្រុមហ៊ុនទាំងនោះដាក់បង្ហាញផលិតផលប្រកបដោយការច្នៃប្រឌិតឈានមុខគេបំផុតរបស់ខ្លួននៅឯពិព័រណ៍ THAIFEX - Anuga Taste Innovation Showcase។

ផលិតផលនីមួយៗត្រូវបានបែងចែកនៅទីតាំងបង្ហាញផ្សេងៗគ្នា ជាមួយនឹងប្រភេទមុខទំនិញជាច្រើនតំណាងឱ្យផ្នែកផ្សេងៗគ្នានៃកម្មវិធីពិព័រណ៍។ អ្នកទស្សនាពិព័រណ៍នេះ នឹងមានឱកាសភ្លក់ផលិតផលដ៏អស្ចារ្យទាំងនេះ ខណៈដែលពួកគេដើរទស្សនាពិព័រណ៍ដែលរៀបចំតាំងបង្ហាញនៅសាលពិព័រណ៍ទាំង ៩សាល ហើយម្ហូបអាហារទាំងអស់នេះ នឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើល។

Mathias Kuepper នាយកគ្រប់គ្រងក្រុមហ៊ុន Koelnmesse បានឲ្យដឹងថា៖ «ក្នុងនាមជាពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនេះ គឺជាកាតព្វកិច្ចរបស់យើង ក្នុងនាមជាអ្នកថែរក្សា ដើម្បីរៀបចំសករាជថ្មី ដោយភ្ជាប់ក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតជាមួយនឹងភ្ញៀវ ពាណិជ្ជករ អ្នកទិញ និងអ្នកតាំងពិព័រណ៍ ហើយអាចឲ្យពួកគេសម្រេចបាន ភាពជោគជ័យក្នុងបរិយាកាសអាជីវកម្មប្រកបដោយសុវត្ថិភាព។

នៅក្នុងការអំពាវនាវចុងក្រោយទៅកាន់ប្រតិបត្តិករក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលមានបំណងចង់តាំងបង្ហាញផលិតផលចុងក្រោយបំផុតរបស់ពួកគេ និងទាញយកប្រយោជន៍ពីសក្តានុពលអាជីវកម្ម និងចង់បានឱកាសទទួលបានលំហូរប្រាក់ចំណេញថ្មី ពិព័រណ៍ THAIFEX - Anuga Asia 2022 សូមអ្នកចូលរួមថ្មីទាំងអស់អញ្ជើញចូលទៅកាន់គេហទំព័រ https://thaifex-anuga.com/en/for-visitors/become-a-visitor

សូមមេត្តារួសរាន់យកកាតសំគាល់អេឡិចត្រូនិចសម្រាប់អ្នកទស្សនារបស់អ្នក ហើយទាញយកអត្ថប្រយោជន៍ពី ពិព័រណ៍ THAIFEX - Anuga Asia 2022 ដោយផ្ទាល់ និងតាមអនឡាញដែលត្រូវបានរៀបចំរួចរាល់ ដើម្បីបើកឱកាសឲ្យមានការចូលរួមកាន់តែច្រើនជាងពេលណាទាំងអស់។ ពិព័រណ៍ THAIFEX – Anuga Asia 2022 ត្រូវបានរៀបចំឡើងដោយ DITP, TCC និង Koelnmesse។ សម្រាប់ព័តមានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://thaifex-anuga.com/en/។ ដើម្បីចូលមើលព្រឹត្តិការណ៍ផ្សាយផ្ទាល់ សូមតាមដានគេហទំព័រ https://www.facebook.com/thaifexanugaasia