(ហ្សឺណែវ)៖ កីឡាករវាយតេន្នីសលំដាប់ទី២ របស់ពិភពលោក Daniil Medvedev នៅថ្ងៃអង្គារ បានដកខ្លួន ឯងចេញពីការប្រជែងយកពានរង្វាន់ នៅឯព្រឹត្តិការណ៍ French Open នាសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបានលទ្ធផលចាញ់ ក្នុងការប្រកួតលើកដំបូងរបស់លោក បន្ទាប់ពីការវិលត្រឡប់មកវិញ ក្រោយពីទទួលការវះកាត់ក្លនលូន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។

ម្ចាស់ពានរង្វាន់ US Open ដែលបានទទួលការវះកាត់កាលពីខែមុននោះ បានចាញ់ក្នុងលទ្ធផល៦-២, ៧-៦ ក្រោមថ្វីដៃកីឡាករជើងចាស់ Richard Gasquet ក្នុងការប្រកួតជុំទី១៦ នៃព្រឹត្តិការណ៍ Geneva Open។

«ខ្ញុំមិនអាចលេងតេន្នីសរបស់ខ្ញុំ បានល្អបំផុតនោះទេ នៅលើទីលានដីឥដ្ឋ។ ខ្ញុំដឹងថា ខ្ញុំអាចធ្វើបានលទ្ធផលល្អ មួយចំនួន ដូចដែលខ្ញុំធ្វើបាន កាលពីពេលកន្លងទៅ។ ប៉ុន្តែសម្រាប់ទីលាននេះ ខ្ញុំត្រូវការស្ថិតនៅក្នុងតំបន់», នេះបើតាមសម្តី Medvedev បានប្រាប់អ្នកសារព័ត៌មាន។

«ខ្ញុំមិនមានភាពជឿជាក់នោះទេ ក្នុងការលេងនៅទីលានដីឥដ្ឋ ដូចទៅនឹងទីលានផ្សេង ដែលជាហេតុផលខ្ញុំចាញ់។ វាគឺជាការខកចិត្ត និងជាការខាតបង់ខ្លាំង នៅក្នុងអាជីពរបស់ខ្ញុំ»។

កីឡាករវ័យ២៦ឆ្នាំ សញ្ជាតរុស្ស៊ីរូបនេះ បានឡើងដល់វគ្គប្រកួត៤នាក់ចុងក្រោយ នៅឯព្រឹត្តិការណ៍ 2021 French Open៕