(ហាណូយ)៖ គិតត្រឹមពេលនេះកម្ពុជា បន្តដណ្តើមបានមេដាយមាសទី៥ ធ្វើបានដោយកីឡាករ ស៊ូ បាលី ក្នុងវិញ្ញសាចំបាប់នៃប្រភេទទម្ងន់ ១២៥គីឡូក្រាម ក្រោយយកឈ្នះកីឡាករឡាវ នៃលទ្ធផល ១០-០ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
ដូច្នេះអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាសបាន ៥គ្រឿងហើយ សរុបរកបានមេដាយ ២៥គ្រឿង រួមមានមេដាយប្រាក់ ៦ និងសំរឹទ្ធ ១៤គ្រឿងជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើតដដែល។
ខណៈមកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានចាប់ផ្ដើមការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ តែនៅវិញ្ញាសាមួយចំនួនធំ ដែលមិនទាន់ប្រកួត ហើយមានប្រភេទកីឡាមួយចំនួន ត្រូវបានរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម ដូចជាកីឡាវ៉ូវីណាម ប៉េតង់ ប្រដាល់គុនខ្មែរ ប្រដាល់សកល តេក្វាន់ដូ WT មុនពិធីបិទការប្រកួតផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ៕