(អាល្លឺម៉ង់)៖ ពិតជាអស្ចារ្យរយៈពេល ៤២ឆ្នាំហើយទើបក្លិប Eintracht Frankfurt អាចសម្រេចការដណ្តើមបានពានលីគអឺរ៉ុបទី២ UEFA Europa League 2021-22 ក្រោយព្យាយាមប្រជែងឈ្នះក្លិប Rangers ដោយលទ្ធផល ៥-៤ ពីការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ដ្បិតធ្លាប់ឈ្នះពាននេះដំបូងនៅរដូវកាល ១៩៨០រួមមក។

ស្ថិតក្នុងការប្រកួតក្រុមទាំងពីបានស៊ុតម្នាក់ ១គ្រាប់ស្មើគ្នាក្នុង ៩០នាទីដំបូងមុនឈានដល់ការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីដែលកីឡាករ Ramsey ធ្វើមិនបានសម្រេចឲ្យក្រុម Rangers នៅតែមិនអាចរកបានជ័យជម្នះនៅត្រឹមរងជើងឯកជាលើកទី២ ដោយធ្លាប់បានលេខ ២នៅរដូវកាល ២០០៧-០៨ ដ្បិតក្លិប Frankfurt ក្លាយជាក្លិបមកលីគអាល្លឺម៉ង់ចុងក្រោយគេឈ្នះពាន Europa League បន្ទាប់ពីក្លិប Schalke 04 ធ្វើបានកាលឆ្នាំ១៩៩៧។

នេះជាការឈ្នះពានលីគអឺរ៉ុបទី២ Europa League សម្រាប់ក្លិប Eintracht Frankfurt ដឹកនាំដោយលោក Oliver Glasner ធ្វើបានក្នុងសម័យកាលនេះ បន្ទាប់ពីធ្លាប់ធ្វើបានទៅលើក្រុម Borussia Mochengladbach វគ្គផ្តាច់ព្រ័ត្រ ១៩៨០ ខណៈក្នុងការប្រកួតនេះកីឡាករ Rafael Borre ជាប់ជាកីឡាករលេងល្អ បន្ទាប់ពីរកបាន ២គ្រាប់ម្នាក់មានគ្រាប់តាមស្មើ និងស៊ុតគ្រាប់ជ័យជម្នះ៕