(ហាណូយ)៖ អត្តពិលកីឡាវ៉ូវីណាមកម្ពុជា អេ អាំម៉ារីនភូថង បានវាយទម្លាក់ជើងខ្លាំង MMA ហ្វីលីពីន Ronny Kingad ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងទម្ងន់ ៦០គីឡូក្រាមនៃវិញ្ញាសាប្រយុទ្ធ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី១៩ ខែឧភា ឆ្នាំ២០២២។

សូមបញ្ជាក់ផងថា នេះជាថ្ងៃទី២ ដែលអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ចាប់ផ្តើមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ បន្ទាប់ពីកាលពីម្សិលមិញអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿង, ប្រាក់ ១គ្រឿង និងសំរឹទ្ធ ១គ្រឿង៕