(ហាណូយ)៖ អត្តពលិកកីឡាប៉េតង់កម្ពុជា ឡើងវគ្គផ្តាច់ព្រ័ត្រប្រជែងការពារមេដាយមាស លើវិញ្ញាសាប្រកួតក្រុមនារី ៣ទល់៣ ក្រោយយកឈ្នះក្រុមកីឡាការិនីឡាវ ១៣-១០ ដែលធ្វើបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា, កីឡាការិនី ស៊្រាង សុរ៉ាឃីម, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

នេះជាការប្រកួតការពារតំណែងមេដាយមាស របស់កីឡាប៉េតង់កម្ពុជា វិញ្ញាសាប្រកួតក្រុមនារី ៣ទល់៣ ដែលត្រូវប៉ះក្រុមកីឡាការិនីវៀតណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម៕