(ភ្នំពេញ)៖ ការជួបជុំជាលក្ខណៈគ្រួសារដ៏មានសុភមង្គល គឺតម្រូវឲ្យមានការយកចិត្តទុកដាក់ជាច្រើនចំណុច ដែលយើងគ្រប់រូបត្រូវរៀបចំ។ យើងគឺមិនចង់ឲ្យឪពុកម្តាយរបស់យើង មានអារម្មណ៍ថា យើងកំពុងមានពេលវេលាមិនល្អពេលជួបជុំទេ។

ប្រសិនបើយើងអាចធ្វើដំណើរកម្សាន្តជុំគ្នា ជាមួយរថយន្តដែលយើងបានទិញ ក្នុងថ្ងៃទិវាបុណ្យលោកឪពុក ហើយបើកបរជូនក្រុមសម្រាប់គ្រួសារ ឬមិត្តភក្តិរបស់យើងនោះ វាពិតជាថ្ងៃដ៏អស្ចារ្យ សម្រាប់យើងណាស់។ វាប្រហែលជាកាន់តែរីករាយនៅពេល ដែលមានការធ្វើដំណើររួមគ្នា នៅពេលជួបជុំគ្នាថ្ងៃពិសេស។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជាគ្រួសារដែលមានសមាជិកច្រើន ហើយចង់ធ្វើដំណើររួមគ្នាក្នុងពេលតែមួយនោះ វាពិតជាពិបាកណាស់ប្រសិនបើអ្នកមានរថយន្តតូច។

ប្រសិនបើអ្នកធ្វើដំណើរ ជាមួយរថយន្តពីរដាច់ដោយឡែកពីគ្នា អ្នកនឹងមានអារម្មណ៍ថា ស្ទើរតែគ្មានភាពរីករាយ។ ដូច្នេះហើយ នៅពេលដែលទិញរថយន្ត យើងតែងតែត្រូវបានផ្តល់អាទិភាពឲ្យរថយន្តប្រភេទ MPV ដែលអាចបំពេញតម្រូវការរបស់យើង បានយ៉ាងល្អឥតខ្ចោះសម្រាប់សមាជិកច្រើន។

ជាពិសេស ថ្ងៃទិវាបុណ្យលោកឪពុកនាពេលខាងមុខនេះ ហើយមានមនុស្សជាច្រើនកំពុងស្វែងរកកាដូពិសេសសម្រាប់ឪពុកម្តាយរបស់ពួកគេ ដូច្នេះប្រហែលជារថយន្ត MPV នឹងក្លាយជាជម្រើសដ៏ល្អ សម្រាប់ជាអំណោយរបស់គេ ព្រោះពួកគេអាចបង្កើតការធ្វើដំណើររួមគ្នា ជាមួយក្រុមគ្រួសារយ៉ាងពេញចិត្ត។

ក្នុងការបង្ហាញពីវត្តមានរបស់រថយន្ត Maxus G50 ដែលជារថយន្តប្រភេទ MPV ដោយមានការរចនានូវរូបរាងបែបស៊ីវិល័យ ជាមួយនឹងតម្លៃសមរម្យចាប់ផ្តើមពី៣៥,៩៩០ដុល្លារប៉ុណ្ណោះ និងភ្ជាប់មកជាមួយ ការរចនាដ៏ពិសេសជាច្រើនពីផ្នែកខាងក្រៅ និងខាងក្នុងរបស់វា។

ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលនេះ កំពុងមានកំណត់ត្រាល្អសម្រាប់ពេលនេះ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការលក់ចេញជាង២០គ្រឿង បើគិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២២នេះ។ ទោះបីជួបនឹងវិបត្តិ កង្វះខាតនៃការផលិតរថយន្តក៏ដោយ ក៏អតិថិជនជាច្រើនត្រូវបានទាក់ទាញដោយរថយន្ត Maxus ដែលបច្ចុប្បន្នមានក្នុងស្តុកស្រាប់ដែលអាចបង្ហាញបានថា ការស្ទុះងើបឡើងនៃរថយន្តប្រភេទ MPV នេះ។

រថយន្ត Maxus G50 បានដំណើរការដោយម៉ាស៊ីនសាំងចំណុះ១.៥លីត្រ ៤ស៊ីឡាំង បន្ថែមដោយម៉ាស៊ីនតួបូដែលបង្កើតកម្លាំងបាន 167hp និងកម្លាំងរមួល 250 Nm ហើយភ្ជាប់មកជាមួយ ប្រអប់លេខដៃ និងលេខអូតូ។ នេះគឺជាចំណុចពិសេសនៃការសន្សំសំចៃដ៏ល្អលើប្រព័ន្ធប្រេងឥន្ធនៈ និងថ្លៃបង់ពន្ធផ្លូវ ដោយសារ Maxus G50 បំពាក់ដោយម៉ាស៊ីនចណុះតូច ហើយថែមជាមួយនឹងតួបូ ដើម្បីផ្តល់ឲ្យអ្នកនូវការបង្កើនល្បឿនបានខ្លាំងល្អ។

ចំណុចពិសេសដែលធ្វើឲ្យអ្នកទិញទទួលបានពីរថយន្ត Maxus G50 គឺទំហំដ៏ធំទូលាយរបស់វា ដោយមានប្រវែង 4.825 ម៉ែត្រ ដែលស្ទើរតែធំជាង Toyota Innova និងតូចជាង Alphard បន្តិចបើគិតពី ប្រវែងបណ្តោយ។ Maxus G50 មានទទឹង 1.825 ម៉ែត្រ និងកំពស់ 1.8 ម៉ែត្រ។ Maxus G50 បានភ្ជាប់មកជាមួយកៅអីបីជួរ ដែលមានន័យថា វាជារថយន្តប្រភេទ MPV ៨កៅអី។ ប្រសិនបើអ្នក មើលឲ្យកាន់តែជិតអ្នកនឹងដឹងថា Maxus G50 អាចសម្រេចបាននូវចំណុចធំទូលាយដោយបង្កើតនូវកន្លែងគ្រប់គ្រាន់ សម្រាប់មនុស្សធំ៨នាក់ ធ្វើដំណើររួមគ្នាបាន។

ការបង្កើតនូវមុខងារប្រើប្រាស់ដ៏ទំនើប ដើម្បីឲ្យអ្នកទទួលបាននូវផាសុកភាពដូចជា៖ អេក្រង់កម្សាន្តទំហំ 12.3 អ៊ីញអាចភ្ផាប់ Bluetooth និង USB, ប្រព័ន្ធសោរឆ្លាតវៃ smart key, កាមេរ៉ា 360 អមដោយសេនស័រ, កញ្ចក់ចំហៀងអូតូស្វ័យប្រវត្តិ, ដំបូលលើបែប Panoramic, ការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ អមនិងកៅអីពូកស្បែកដ៏ប្រណិត។ ហើយបើនិយាយពីផ្នែកខាងក្នុងវិញ Maxus G50 ពិតជាគួរឲ្យចាប់អារម្មណ៍ ហើយពិតជាបានបង្កើតនូវបទពិសោធន៍ ដោយបច្ចេកវិទ្យាថ្មីៗជាច្រើន។

មនុស្សភាគច្រើនដែលទិញរថយន្ត នឹងពិចារណាលើ MPV ប្រសិនបើពួកគេមានគ្រួសារធំ ហើយយើងនៅតែអាចមើលឃើញថា ការលក់រថយន្តប្រភេទ MPV នៅតែជារថយន្តដ៏ល្អ នាពេលបច្ចុប្បន្ន ដោយសារមានផាសុកភាព និងគុណភាពនៃរថយន្តហើយធ្វើឲ្យមានដំណើរការប្រសើរជាងមុនជាមួយតម្លៃសមរ្យ។ តាមពិតរថយន្ត MPV លើទីផ្សារកម្ពុជាមានចំណុចល្អផ្សេងៗគ្នា ដែលខុសតែតម្លៃប៉ុណ្ណោះ។

សូមលើកឧទាហរណ៍អំពីរថយន្ត Maxus G50 ដែលដាក់លក់ក្នុងតម្លៃដ៏សមរម្យ អមជាមួយនឹងការធានា ៥ ឆ្នាំ និងប្រូម៉ូសិនពិសេស Free iPhone 13 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ផងដែរ៕