(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះបុរសវ័យ៧៤ឆ្នាំ ជាជនជាតិខ្មែរកាត់ចិនម្នាក់ បានកោតសរសើរ និងជូនគ្រឿងឥស្សរិយយស ជូនលោកវេជ្ជបណ្ឌិត Ren នៃមន្ទីរពេទ្យ Hong En ដែលមានជំនាញវេជ្ជសាស្រ្ដល្អ និងសេវាកម្មល្អ បន្ទាប់ពីគាត់បានចូលព្យាបាលជំងឺបាក់ឆ្អឹងជំនឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាងកន្លះខែមុន បុរសវ័យ៧៤ឆ្នាំរូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងជំនីចំនួន ៤កង់។ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង គ្រូពេទ្យនៅទីនោះប្រាប់ថា ត្រូវវះកាត់ហើយថ្លៃព្យាបាលនឹងត្រូវចំណាយប្រហែល៧ ឬ៨ពាន់ដុល្លារអាមេរិក។ កត្តានេះធ្វើឱ្យអ្នកជំងឺវ័យចំណាស់ មានការព្រួយបារម្ភជាខ្លាំង ក្រៅពីបាក់ឆ្អឹងជំនីហើយ គាត់ក៏មានជំងឺលើសឈាម និងជំងឺបេះដូងផងដែរ ហើយគាត់នៅមិនទាន់ដឹងថា តើរាងកាយរបស់គាត់អាចទ្រាំទ្រនឹងការវះកាត់បាន ឬអត់នោះទេ ។

ក្រោយមកដោយសារភាពល្បីល្បាញនៃមន្ទីរពេទ្យ Hong En ក្នុងចំណោមប្រជាជនខ្មែរកាត់ចិនក្នុងស្រុក លោក Chen ត្រូវបានផ្ទេរទៅមន្ទីរពេទ្យ Hong En ដើម្បីព្យាបាល។ នៅពេលដែលដឹងពីស្ថានភាពអ្នកជំងឺរួច ក្រុមគ្រូពេទ្យបានធ្វើការពិគ្រោះយោបល់ និងពិភាក្សាជាច្រើនលើក ហើយថែមទាំងធ្វើការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញក្នុងស្រុកពីចម្ងាយ ពិចារណាអំពីស្ថានភាពរបស់អ្នកជំងឺ និងកំណត់ផែនការព្យាបាល។
បន្ទាប់ពីការព្យាបាលជាក់លាក់រយៈពេល១៤ថ្ងៃរួចមក លោក Chen បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ ដោយចំណាយប្រាក់សរុបជាង២ពាន់ដុល្លារអាមេរិក។

គាត់បាននិយាយថា ជំនាញវេជ្ជសាស្រ្ដដ៏អស្ចារ្យ និងការយកចិត្តទុកដាក់របស់បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យ Hong En មិនត្រឹមតែអាចព្យាបាលឆ្អឹងជំនី ដែលបាក់របស់គាត់ប៉ុណ្ណោះទេ ថែមទាំងសម្រួលការឈឺចាប់ក្នុងការវះកាត់ទៀតផង។

លោកវេជ្ជបណ្ឌិត Ren នៃមន្ទីរពេទ្យ Hong En បាននិយាយថា លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលឃើញស្ថានភាពអ្នកជំងឺប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ រហូតបានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យដូចនេះ។

តាមរយៈជំនាញវេជ្ជសាស្រ្ដល្អ និងសេវាកម្មល្អនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង បានជឿជាក់លើជំនាញពេទ្យចិន។

បើយោងតាមការបញ្ជាក់របស់លោក Ly ប្រធានមន្ទីរពេទ្យ Hong En បានឱ្យដឹងថា មន្ទីរពេទ្យ Hong En បានចាក់ឫសនៅក្នុងប្រទេសកម្ពុជា អស់រយៈពេល១៧ឆ្នាំមកហើយ និងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិចិនក្នុងស្រុក។ បច្ចុប្បន្នអ្នកជម្ងឺនៃមន្ទីរពេទ្យនេះ សុទ្ធតែជាជនជាតិខ្មែរកាត់ចិនក្នុងស្រុក និងជាជនជាតិចិន។

មន្ទីរពេទ្យ Hong en តែងតែប្តេជ្ញាចិត្តក្នុងការផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់។ បច្ចុប្បន្នមន្ទីរពេទ្យ Hongen នាំមកគ្រូពេទ្យមានទេពកោសល្យ ផ្នែកវេជ្ជសាស្រ្តកាន់តែច្រើនឡើងៗ ជាពិសេសការកសាងផ្នែកឱសថបុរាណចិន ផ្តល់សេវាឱសថចិនគុណភាពខ្ពស់ ដល់ប្រជាជនកម្ពុជា រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកសាងសហគមន៍ ប្រកបដោយសុខភាពល្អសម្រាប់ប្រជាជនចិន និងកម្ពុជា។ ក្នុងឆ្នាំ ២០១៩ មន្ទីរពេទ្យ Hong en បានសហការជាមួយមន្ទីរពេទ្យ Guangxi International Zhuang Medicine ដើម្បីបើកផ្នែកឱសថបុរាណចិននៅក្នុងមន្ទីរពេទ្យ Hong en ផ្ទាល់។ វេជ្ជបណ្ឌិតមកដល់ប្រទេសកម្ពុជា ជនជាតិចិននិងកម្ពុជាកាត់ចិន បានមកទទូលយកសេវានេះ ក្នុងអំឡុងពេលនោះ ពេទ្យចិនបានផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺជាង១៨០០នាក់។

បច្ចុប្បន្ននេះ ផ្នែកឱសថបុរាណចិន នៅមន្ទីរពេទ្យ Hong en ត្រូវបានបន្ត ហើយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងមូលដ្ឋាន មានប្រជាជនមកព្យាបាលជារៀងរាល់ថ្ងៃ ឱសថបុរាណចិន ចាក់ម្ជុលវិទ្យាសាស្ត្រ ម៉ាស្សា ជាដើម ត្រូវបានស្វាគមន៍ដោយសាធារណជន និងជួយសម្រាលការឈឺចាប់របស់អ្នកជំងឺរាប់មិនអស់ ដែលមានការឈឺស្មា និងករ៉ាំរ៉ៃ ឈឺខ្នង និងជើង។

សូមជម្រាបថា មន្ទីរពេទ្យ Hongen គឺជាមន្ទីរពេទ្យដែលវិនិយោគដោយចិនដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដោយមានការយល់ព្រមពីក្រសួងសុខាភិបាលកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០០៥។ មានប្រវត្តិរយៈពេល ១៧ឆ្នាំ និងបានទទួលអ្នកជំងឺជាង ៣០ម៉ឺននាក់ មន្ទីរពេទ្យនេះរួមបញ្ចូលការការពារ ការព្យាបាលវេជ្ជសាស្ត្រ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការថែទាំសុខភាព និងការស្តារនីតិសម្បទា ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ជនជាតិចិននៅក្នុងប្រទេសកម្ពុជា។

មន្ទីរពេទ្យ Hongen មានផ្ទៃដី ទំហំប្រហែល ៤,៥០០ ម៉ែត្រការ៉េ មានគ្រែ ១០០ មាន CT, ECG, color Doppler ultrasound, DR, C-arm,ម៉ាស៊ីនវិភាគកោសិកាឈាមស្វ័យប្រវត្តិ, ឧបករណ៍វិភាគជីវគីមីស្វ័យប្រវត្តិ,ឧបករណ៍វិភាគទម្លាប់ទឹកនោមដោយស្វ័យប្រវត្តិនិងការវិភាគអេឡិចត្រូលីត ម៉ូនីទ័រ ECG និងឧបករណ៍ESW។

ផ្នែកសំខាន់ៗរួមមានផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុង វះកាត់ រោគស្ត្រី កុមារ អាយស៊ីយូ រលាកស្បែក រោគសើស្បែក ចិត្តសាស្ត្រ ឆ្អឹង ឱសថបុរាណចិន មន្ទីរពិសោធន៍ ការចាក់ថ្នាំស្ពឹក ថតរូបភាពវេជ្ជសាស្ត្រ បន្ទប់ ECG ។ល។ គម្រោងវិនិយោគមន្ទីរពេទ្យដំណាក់កាលទី២ ត្រូវបានអនុម័តដោយក្រសួងសុខាភិបាលកម្ពុជា ហើយគ្រោងនឹងសាងសង់មន្ទីរពេទ្យដែលមានកម្លាំងបច្ចេកទេសខ្លាំងបំផុត និងសម្ភារៈបរិក្ខារពេញលេញបំផុតនៅកម្ពុជា ៕