(ភ្នំពេញ)៖ ដោយមានការគាំទ្រ និងចាប់អារម្មណ៍ពីណាក់អតិថិជនរបស់ បុរី មេគង្គ លែន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់, បុរី មេគង្គ លែន នឹងបន្តរៀបចំតាំង បង្ហាញគម្រោងទាំង២ របស់ខ្លួនបន្តទៀត ជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃគ្រប់ប្រភេទផ្ទះ។

កម្មវិធីនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីល្ងាច ដែលមានទីតាំងស្ថិតនៅ ផ្សារអូឡាំពិក ជិតច្រកចូលលេខ៥ ។

ជាមួយនឹងការដាក់តាំងបង្ហាញគម្រោងទាំង២នេះផងដែរ ក្រុមហ៊ុនក៏មានការផ្តល់ជូនជាប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖ ទទួលបានការបញ្ចុះតម្លៃ គ្រប់ប្រភេទផ្ទះ នៅគ្រប់គម្រោងការចាប់ឆ្នោតឈ្នះរង្វាន់ ទូលុយលាភសំណាង និងប្រម៉ូសិនបន្ថែមដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងៗជាច្រើនទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនទាំងអស់នឹងទទួលបានការដូរអនុស្សាវរីយ៍ និងការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ ជាច្រើនដោយគ្រាន់ តែអញ្ចើញចូលមកទស្សនា ឬមកសាកសួរព័ត៌មាន នៅទីតាំងដោយផ្ទាល់។

កុំភ្លេចចូលមកសាកសួរព័ត៌មាននៅស្តង់ ទីតាំងបង្ហាញគម្រោងនៅដើម្បីទទួលបានរង្វាន់វត្ថុអនុស្សាវរីយ៍ និងការផ្តល់ជូនប្រូម៉ូសិន នៅផ្សារអូឡាំពិក៕