(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group ជាអ្នកចែកចាយផ្តាច់មុខរថយន្ត Mazda នៅកម្ពុជា បានតាំងបង្ហាញរថយន្តស៊េរីចុងក្រោយបង្អស់នូវរថយន្តដ៏ប្រណិត និងជារថយន្តដែលពេញនិយមបំផុតគឺ ALL-NEW BT-50 KENSHO, New Mazda CX-9, New Mazda CX5, New Mazda CX3 និង New Mazda 2។ រថយន្ត Mazda មានសមត្ថភាព និងគុណភាពលើសពីការ ដែលលោកអ្នកអាចរំពឹងទុក។

ពិធីបង្ហាញរថយន្តស៊េរីចុងក្រោយបង្អស់ប្រភេទ Mazda នេះ នាថ្ងៃទី១៥ បានធ្វើឡើងនៅ Lively Plaza នៃផ្សារទំនើប Aeon Mall រាជធានីភ្នំពេញដល់ថ្ងៃទី១៣ ដល់១៥ ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ។

ការរចនាបានគិតគូរយ៉ាងត្រឹមត្រូវ គឺសាកសមឥតខ្ចោះជាមួយអ្នកបើកបរ បន្ថែមជាមួយបច្ចេកវិទ្យា SKYACTIVE ដែលផ្តល់ឱ្យអ្នកនូវសមត្ថភាពក្នុងការបើកបរ ភាពរីករាយ និងសេចក្តីសុខជាមួយរថយន្តរបស់លោកអ្នក។ វិស្វកររបស់ Mazda បានបង្កើតភាពល្អឥតខ្ចោះពិតប្រាកដ នឹងសុវត្ថិភាព ដែលមានលើកង់ទាំងបួន។ រថយន្ត Mazda មានប្រសិទ្ធភាពខ្ពស់ សន្សំសំចៃប្រេងបានច្រើន បង្កើនល្បឿនបានរហ័ស ជាមួយបច្ចេកវិទ្យាឆ្លាតវៃ។

លើសពីនេះទៀត មានការបន្ថែមនៃការរចនា ដែលធ្វើឱ្យរថយន្តកាន់តែទាក់ទាញ អ្នកអាចប្រាកដថា Mazda ដែលដូចអ្វីដែលលោកអ្នកចង់បាន។ ក្រុមការងារ Mazda ប្តេជ្ញាចិត្ត ក្នុងការរក្សាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនរបស់ខ្លួន។ ដូច្នេះ ប្រសិនបើអ្នកកំពុងស្វែងរកការបើកបរប្រកបដោយការរចនាប័ទ្មស្រស់ស្អាត ទាន់សម័យ គុណភាពខ្ពស់ នឹងបទពិសោធន៍ទិញរថយន្តដែលមិនមានការរំខាន។

ឥឡូវនេះ លោកអ្នកគ្រាន់តែ អញ្ជើញមកអគារតាំងបង្ហាញ លោកអ្នកនឹងមានការផ្តល់ជូនពិសេសដែលមិនធ្លាប់មាន។ Mazda សាខាពោធិ៍ចិនតុង (ទល់មុខបណ្ឌិតសភាកម្ពុជា) Mazda សាខាព្រះមុនីវង្ស (ជិតស្តុបបូកគោ)៕

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់៖ លេខទូរស័ព្ទ 095 999 599/095 999 699 ឬ https://www.facebook.com/MazdaCambodia https://t.me/mazdacambodiaofficial