(ហាណូយ)៖ អត្តពលិកកម្ពុជា បន្ថែមបានមេដាយ ៣គ្រឿងដោយដណ្តើមបានមេដាយប្រាក់ ១គ្រឿង ធ្វើបានដោយកីឡាករ ម៉ូ សារី ក្រោយយកឈ្នះកីឡាករហ្វីលីពីន ១០-០ កម្រិតទម្ងន់ ៩៧គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាកស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ខណៈមេដាយសំរឹទ្ធ រកបានដោយកីឡាករ ហេង វុទ្ធី ធ្វើបានក្នុងប្រភេទទម្ងន់ ៨៦គីឡូក្រាម យកឈ្នះកីឡាករហ្វីលីពីន ៦-០ ហើយកីឡាករ សឿន សុភាស់ បានចាញ់កីឡាករវៀតណាម ២-១២ ប្រភេទទម្ងន់ ៥៧គីឡូក្រាម៕