(ហាណូយ)៖ កីឡាប៉េតង់កម្ពុជា ដណ្តើមបានមេដាយមាសជូនជាតិ លើវិញ្ញាសាប្រកួតក្រុមនារី ៣ទល់៣ ក្រោយយកឈ្នះក្រុមនារីវៀតណាម លទ្ធផល ១៣-១១ ខណៈក្រុមបុរស ៣ទល់៣ បានត្រឹមមេដាយប្រាក់ ក្រោយចាញ់ក្រុមកីឡាករថៃ ហើយនេះក៏ជាមេដាយមាសទី៥ របស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ជាលទ្ធផលបណ្តោះអាសន្នក្រុមកម្ពុជា ដណ្តើមេដាយសរុប ៣៧គ្រឿងដោយមានមេដាយមាស ៥គ្រឿង, ប្រាក់ ៩គ្រឿងនិងសំរឹទ្ធ ២៣គ្រឿង ក្នុងការប្រជែងកីឡស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គិតតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។