(ហាណូយ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមអត្តពលិកកីឡាកម្ពុជា បានសម្រេចលទ្ធផលមួយដ៏ល្អប្រសើរ ដោយដណ្ដើមបានមេដាយបន្ថែមចំនួន ១៦គ្រឿង រួមមានមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ១១ ធ្វើឲ្យកម្ពុជាកើនមេដាយសរុបដល់ ៤០គ្រឿង ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC ដែលជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា ។

សម្រាប់ប្រភេទកីឡា ក៏ដូចជាអត្តពលិក ដែលដណ្ដើមបានមេដាយជូនជាតិថ្ងៃនេះ រួមមាន៖

១- កីឡាចំបាប់ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ដោយ៖
- កីឡាករ ស៊ូ បាលី ឈ្នះមេដាយមាស ១ លើវវិញ្ញាសាទម្ងន់ ១២៥គីឡូក្រាម
- កីឡាករ ម៉ូ សារី ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាទម្ងន់ ៩៧គីឡូក្រាម
- កីឡាករ ហេង វុទ្ធី ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៨៦គីឡូក្រាម
- កីឡាករ សឿន សុភាស់ ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម។

២-កីឡាប៉េតង់ ឈ្នះមេដាយមាស ១ និងប្រាក់ ១ ដោយ៖
- កីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី និងកីឡាការិនី ឌួង ឌីណា ឈ្នះមេដាយមាស ១ លើវិញ្ញាសាក្រុមនារី ៣នាល់ ទល់ ៣នាក់
- កីឡាករ ញែម បូរ៉ា, ហេង ថន, សៀង វណ្ណា និង ឃួន លីហ៊រ ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាក្រុមបុរស ៣នាក់ ទល់ ៣នាក់ ។

៣- កីឡារវ៉ូវីណាម ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ដោយ៖
- កីឡាការិនី ជុក សូម៉ាលី មេដាយប្រាក់ ១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥គីឡូក្រាម
- កីឡាករ អេ អាំម៉ារីនភូថង ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម
- កីឡាការិនី ពៅ សុខា និងកីឡាការិនី សឿ លក្ខិណា ឈ្នះមេដាយសំរឹទ្ធ ១ លើវិញ្ញាសាសម្ដែងដាវគូនារី ។

៤- កីឡាការ៉ាតេ វិញ្ញាសាប្រយុទ្ធ Kumite ឈ្នះមេដាយសំរឹទ្ធ ៣ ដោយ៖ កីឡាករ ជូន មីឡាត ម៉ាដាស់ (ទម្ងន់ -៧៥គីឡូក្រាម), កីឡាការិនី លីម សុខវិច្ឆិកា (ទម្ងន់ -៥៥គីឡូក្រាម) និងកីឡាការិនី វណ្ណ សូដានីហេន (ទម្ងន់ +៦៨គីឡូក្រាម) ។

៥- កីឡាតេក្វាន់ដូ WT ឈ្នះមេដាយសំរឹទ្ធ ១ ដោយ៖ កីឡាការិនី ថិប កាសាន់ទ្រីនីកូល លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦២គីឡូក្រាម ។

៦- កីឡាយូដូ ឈ្នះមេដាយសំរឹទ្ធ ១ ដោយ៖ កីឡាការិនី អ៊ឹម នួន លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦៣គីឡូក្រាម ។

៧- កីឡាប្រដាល់សកល ឈ្នះមេដាយសំរឹទ្ធ ២ ដោយ៖ កីឡាករ ហ៊ុន គឹមហ៊ាង (ទម្ងន់ ៧៥គីឡូក្រាម) និងកីឡាការិនី វី ស្រីស្រស់ (ទម្ងន់ ៥៧គីឡូក្រាម) ។

គិតត្រឹមយប់ថ្ងៃទី១៩ ខែឧសភានេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៤០គ្រឿង រួមមានមេដាយមាស ៦ ប្រាក់ ៩ និងសំរឹទ្ធ ២៥ ឈរលេខរៀងទី៨ ជាបណ្ដោះអាសន្ន ក្នុងតារាងមេដាយស៊ីហ្គេម ដោយឈរលើប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ប៉ុន្ដែកម្ពុជា បានបំបែកកំណត់ត្រាមេដាយមាស និងមេដាយប្រាក់ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០១៩ នៅហ្វីលីពីន ដែលកាលនោះ កម្ពុជា ដណ្ដើមបានត្រឹមមេដាយមាស ៤ និងមេដាយប្រាក់ ៦ ប៉ុណ្ណោះ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មកទល់ពេលនេះ ប្រភេទកីឡារបស់កម្ពុជាភាគច្រើន បានបញ្ចប់ការប្រកួតជាបណ្ដើរៗ តែក៏មានប្រភេទកីឡាមួយចំនួន កំពុងដំណើរការប្រកួតយ៉ាងស្វិតស្វាញ ហើយលោករំពឹងថា អត្តពលិកកីឡាកម្ពុជា នឹងអាចដណ្ដើមមេដាយជូនជាតិបន្ថែមទៀត មុនពិធីបិទការប្រកួតផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ៕