(តាកែវ)៖ បន្ទាប់ពីបានចុះប្រគល់ទឹកប្រាក់រង្វាន់ធំដល់អតិថិជនម្នាក់រស់នៅក្បែរភ្នំនាងកង្រី ខេត្តកំពង់ឆ្នាំងកាលពីពេលកន្លងទៅនោះ នៅដើមសប្ដាហ៍នេះក្រុមហ៊ុន ខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានឈ្នះទឹកប្រាក់រង្វាន់ ១០០លានរៀលម្នាក់ទៀតហើយ មានឈ្មោះ ហួន អុន ភេទស្រី អាយុ៤៤ឆ្នាំ ជាកសិករ រស់នៅភូមិក្រាំងត្នោត ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងដំណើរចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់សុទ្ធ ១០០លានរៀលដល់លំនៅដ្ឋាន អ្នកស្រី ហួន អុន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះចំពោះកម្រិតជីវភាព គ្រួសារ របស់អ្នកស្រី គឺមានភាពខ្សត់ខ្សោយ ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែក្នុងមួយឆ្នាំបានប្រមូលផលតែម្ដង រួមជាមួយនឹងចំណូលដែលទទួលបានពីកូនប្រុស ទៅស៊ីឈ្នួល បើករថយន្តឱ្យគេនៅរាជធានីភ្នំពេញតែបន្តិចបន្ទួចប៉ុណ្ណោះ ហើយអ្វីដែលសំខាន់គឺនៅមានជាប់បំណុលធនាគារឯកជនថែមទៀតផង។

អ្នកស្រីបានបន្តឱ្យដឹងថា សម្រាប់ការត្រូវរង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១០០លានរៀលនៅពេលនេះ គឺជារឿងដែលមិននឹកស្មានដល់នោះទេ ខណៈដែលកាលពីសប្ដាហ៍មុន ក្រោយពេលវិលត្រឡប់មកពីច្រូតស្មៅឱ្យគោដូចសព្វដង អ្នកស្រីបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុង លុះពេលមកដល់ផ្ទះ គាស់បម្រុងនឹងទទួលទានក៏ស្រាប់តែឃើញមានរង្វាន់តែម្ដង។ ភ្លាមនោះអ្នកស្រីមិនបានដឹងថាជារង្វាន់អ្វីនោះទេ ព្រោះមិនចេះអក្សរ ក៏រក្សាទុករង់ចាំកូន មកពី សាលា រៀន វិញ ជួយមើលទើបដឹងថាត្រូវរង្វាន់ធំ ១០០លានរៀល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិល កំប៉ុងតែម្ដង។

អ្នកស្រី ហួន អុន បានបញ្ជាក់ថា គ្រាន់តែដឹងថាត្រូវរង្វាន់១០០លានរៀលភ្លាម ពិតជាមានអារម្មណ៍រីករាយ រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់ប្ដី និងកូនស្រី ហើយទូរស័ព្ទ ជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុង។ ក្រោយទទួលបានប្រាក់រង្វាន់ទាំងនេះ អ្នកស្រីនឹងយកមួយចំនួនសងបំណុលធនាគារ និងចែករំលែកមួយចំនួនទៅឱ្យកូនស្រីដែលកំពុងមានជីវភាពខ្វះខាត ហើយទុកមួយចំណែកទៀតសម្រាប់បង្កើតមុខរបរគ្រាន់ទំនុកបម្រុងជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកស្រី ហួន អុន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងជួយកែប្រែនូវជីវភាពគ្រួសារដែលធ្លាប់តែក្រលំបាកឱ្យមកជាល្អប្រសើរនៅពេលនេះ៕