(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២១ ខែឧសភា ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរទូទាំងប្រទេស នឹងធ្វើដំណើរដល់ ខេត្តបន្ទាយមានជ័យ ត្រៀមផ្តល់នូវផ្ទាំងទស្សនីយភាពអស្ចារ្យនៃការប្រដាល់ក្បាច់គុនខ្មែរដណ្តើមខ្សែក្រវាត់ពិភពលោក IPCC ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសនៃការលក់ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

នេះគឺជាជុំទី៥ នៃការប្រកួតសន្សំពិន្ទុរបស់កីឡាករទាំង ១២ រូប បែងចែកជាពូល A និង B ដែលធ្វើការប្រកួតគ្នា ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកដំបូងបង្អស់នៅកម្ពុជា និងប្រាក់លានច្រើនសន្ធឹកសន្ធាប់ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ។

ទីតាំងប្រដាល់នឹងធ្វើឡើងនៅទីក្រុងកម្សាន្តហ៊ុយ ឡេង ផ្លូវជាតិលេខ ៦ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia

បន្ថែមពីការមើលប្រដាល់ អ្នកចូលរួមក៏មានឱកាសទិញផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា ជាមួយនឹងការប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ច្រើនទៀតផង។

កន្លងមក WURKZ ប្រដាល់គុនខ្មែរទូទាំងប្រទេស បានធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ជាក់ស្តែង ព្រឹត្តិការណ៍នៅខេត្តបាត់ដំបងនាពេលថ្មីៗនេះ បានផ្តល់ភាពសប្បាយរីករាយជាខ្លាំងដល់អ្នករស់នៅក្នុងតំបន់ ហើយទទួលបានភាពពេញចិត្តជាខ្លាំងពីអ្នកចូលរួម៕

 ទស្សនាវីដេអូខាងក្រោមដើម្បីដឹងច្បាស់អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៖