(ភ្នំពេញ)៖ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ ក្នុងការក្លាយខ្លួនជាផ្នែកមួយនៃធនាគារដែលកំពុងរីកចម្រើនបំផុតក្នុងតំបន់ ដូចជាធនាគារ ជីប ម៉ុង? ពេលនេះ ឱកាសការងារល្អៗជាច្រើននៅធនាគារ ជីប ម៉ុង កំពុងរង់ចាំលោកអ្នកហើយ។

លោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់ទទួលបន្ទុកផ្នែកឥណទានពាណិជ្ជកម្មនៃធនាគារ ជីប ម៉ុង បានឲ្យដឹងថា៖ «ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃធនាគារ ជីប ម៉ុង បានបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយបច្ចុប្បន្ន ធនាគារកំពុងបង្កើនធនធានមនុស្សបន្ថែមទៀតជាមួយនឹងមុខតំណែងជាច្រើន ដូចជា ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងទីផ្សារ ព័ត៌មានវិទ្យា និងមុខតំណែងជាច្រើនទៀត»។

លោកបានបន្តទៀតថា៖ «ធនាគារ ជីប ម៉ុង ផ្ដោតសំខាន់លើផលិតផល និងសេវាកម្មយ៉ាងល្អឥតខ្ចោះ ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ ហើយយើងក៏មានឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាពកូនខ្មែរក្នុងវិស័យធនាគារផងដែរ។ បេក្ខជន បេក្ខនារីទាំងអស់ នឹងមានឱកាសអភិវឌ្ឍខ្លួនជាមួយនឹងអ្នកដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងវិស័យធនាគារ ហើយថែមទាំងទទួលបានចំណូលដ៏សមរម្យទៀតផង»។

ត្រឹមតែបីឆ្នាំប៉ុណ្ណោះ ធនាគារ ជីប ម៉ុង បានពង្រីកវិសាលភាពជាមួយនឹងគោលដៅយ៉ាងច្បាស់លាស់ មានដៃគូពាណិជ្ជកម្មកាន់តែច្រើន និងគ្រោងពង្រីកសាខារបស់ខ្លួនឱ្យបានដល់ទូទាំង២៥ខេត្ត-ក្រុងនៅកម្ពុជា ជាមួយនឹងសេវាធនាគារឌីជីថលកាន់តែទំនើប ធ្វើយ៉ាងណាឱ្យអតិថិជនមានភាពងាយស្រួល ជឿជាក់ ពេញចិត្ត និងមានភាពកក់ក្ដៅ។

តើលោកអ្នកនៅរង់ចាំអ្វីទៀត? តោះ! ចាប់យកឱកាសការងារល្អៗនៅថ្ងៃនេះ ដោយផ្ញើ CV របស់អ្នកទៅកាន់ ធនាគារ ជីប ម៉ុង : https://bit.ly/3tPJerk

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ៖

* លេខទូរសព្ទ 010 492 669 / 017 748 467 / 067 563 563
* អ៉ីមែល៖ [email protected]
* Website: https://www.chipmongbank.com/km
* Facebook: https://www.facebook.com/ChipMongBankCareers/

សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/jyC7YsOm08M