(ភ្នំពេញ)៖ សម្រាប់លទ្ធផលវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Cambodian League Cup ឆ្នាំ២០២២ ត្រូវបានបញ្ចប់ហើយនៅថ្ងៃព្រហស្បតិ៍ ទី១៩ និងថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

ការរប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ រួមមាន៖
១៖ ណាហ្គា ២-២ កងយោធពលខេមរភូមិន្ទ
២៖ ភ្នំពេញក្រោន ៤-១ ព្រៃវែងអេហ្វស៊ី។

ចំណែកឯការប្រកួតនៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ វិញរួមមាន៖
១៖ ព្រះខ័នរាជស្វាយរៀង ២-០ គិរីវង់សុខសែនជ័យ
២៖ វិសាខា ២-០ បឹងកេត។

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ខេមបូឌានលីគខាប់ ឆ្នាំ២០២២ នេះមានក្រុម ៤ត្រូវបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានដូចជា ណាហ្គា, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និងក្រុមវិសាខា៕