(ហាណូយ)៖ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយ ២គ្រឿងជូនជាតិជាលើកដំបូង ដោយរកបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១គ្រឿង ក្នុងការប្រជែងកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក ណយ ផាណ ដែលជាអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា នេះជាការឈ្នះមេដាយជូនជាតិលើកដំបូង របស់កីឡាកាយសម្ព័ន្ធកម្ពុជា ដោយមេដាយប្រាក់ ១គ្រឿងធ្វើបានដោយកីឡាករ ជឿងន ចាន់បូរី ក្នុងវិញ្ញាសាឯកត្តជនបុរស IM រកបាន ១៨. ៤៥០ពិន្ទុ ខណៈវិញ្ញាសា Trio (៣នាក់) ធ្វើបានដោយកីឡាការិនី ម៉ូ ស្រីពៅ និងកីឡាករ ហាស់ សុខហ៊, ត្រន ប៊ុន ធឿន៕