(ភ្នំពេញ)៖ សេវាកម្មអ៊ីនធឺណិតគ្រួសាររបស់មិត្តហ្វូន គឺជាកញ្ចប់សេវាកម្មអ៊ីនធឺណិត ដែលទទួលបានការគាំទ្រក្នុងការប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ។

លោកអ្នកអាចបំពេញការងារ ឬ សិក្សាស្រាវជ្រាវព្រមទាំងកម្សាន្តជាមួយបណ្តាញសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នដូចជា Facebook , YouTube , TikTok បានដោយមិនមានភាពរអាក់រអួល។

កញ្ចប់អ៊ីនធឺណិតគ្រួសាររបស់មិត្តហ្វូនវ៉ាយហ្វាយគឺជាប្រភេទខ្សែកាបអុបទិក (Fiber Optic) និងជាកញ្ចប់អ៊ីនធឺណិតល្អឥតខ្ចោះសម្រាប់គេហដ្ឋានរបស់លោកអ្នក ដែលមានដូចជា៖

១៖ កញ្ចប់ HOME PLUS 1 ដែលមានល្បឿន 10Mbps ក្នុងតម្លៃ $15/ខែ
២៖ កញ្ចប់ HOME PLUS 2 ដែលមានល្បឿន 14Mbps ក្នុងតម្លៃ $20/ខែ
៣៖ កញ្ចប់ HOME PLUS 3 ដែលមានល្បឿន 22Mbps ក្នុងតម្លៃ $30/ខែ

ជាមួយកញ្ចប់អ៊ីនធឺណិតសម្រាប់គេហដ្ឋានទាំងអស់នេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា អតិថិជនដែលភ្ជាប់កញ្ចប់គម្រោង១២ខែ នឹងទទួលបានការប្រើប្រាស់បន្ថែម២ខែភ្លាមៗ មិនតម្រូវមានប្រាក់កក់ ព្រមទាំងទទួលបានដុំម៉ូឌឹមប្រើប្រាស់ រហូតដល់ឈប់ប្រើប្រាស់។

លើសពីនេះទៅទៀត អតិថិជននឹងទទួលបានស៊ីមលេខស្អាតចំនួន៥ខ្សែ ដែលមានទឹករហូតដល់២៥០ដុល្លារ សម្រាប់ប្រាប់ប្រាស់អ៊ីនធឺណិត និងទំនាក់ទំនងបានយ៉ាងល្អ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម អំពីសេវាកម្មអ៊ីនធឺណិតយើងខ្ញុំ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 0976 097 097 ឬ ចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ https://web.facebook.com/MetfoneInternetOfficial Telegram Channel: https://t.me/Metfone_WiFi