(ហាណូយ)៖ អត្តពលិកកម្ពុជា ក្រុមកីឡាករបាល់ទះក្នុងសាលផ្នែកបុរស ឈ្នះមេដាយសំរឹទ្ធ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមថៃ ៣សិតទល់ ២សិត ខណៈដែលកាលពីប្រកួតក្នុងពូលក្រុមកម្ពុជា ចាញ់ថៃ ៣សិតទល់ ២សិត ក្នុងកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។