(ហាណូយ)៖ អត្តពលិកកម្ពុជា កីឡាករ សៀន ចាន់ហួត ទទួលបានមេដាយសំរឹទ្ធស្ទួន លើវិញ្ញាសាគុនដំបងឯកត្តជនបុរស ក្រោយរកបាន ២៥៩ពិន្ទុស្មើជាមួយកីឡាករឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ស្ថិតក្នុងវិញ្ញាសាគុនដំបងឯកត្តជនបុរសនេះ ក្រុមអត្តពលិកឡាវ យកបានមេដាយមាស ធ្វើបាន ២៦៨ពិន្ទុ, ហើយកីឡាករមីយ៉ាន់ម៉ា យកបានមេដាយប្រាក់ រកបាន ២៦៤ពិន្ទុ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៕