(ហាណូយ)៖ កីឡាករគុនខ្មែរ ប៉ោ ភារិទ្ធ ហៅ យ៉េន ឌីណា បានឡើងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣១ បន្ទាប់ពីយកឈ្នះកីឡាករថៃ ដោយពិន្ទុ លើវិញ្ញាសាទម្ងន់ ៦៣.៥គីឡូក្រាម ។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ យ៉េន ឌីណា នឹងត្រូវជួយម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី២២ ខែឧសភានេះ ដើម្បីដណ្តើមមេដាយមាសជូនជាតិ ។