(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី បានបញ្ចប់ការសាងសង់ផ្លូវចំនួន ២ខ្សែ ស្ថិតនៅគម្រោងតាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) រួចរាល់ហើយ ដោយភ្ជាប់ពីផ្លូវលេខ២១ ទៅផ្លូវលេខ២១០ ហើយគ្រោងនឹងធ្វើការបើកឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ដើម្បីរួមចំណែកសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។

គួរដឹងថា គម្រោង Takhmao Central Park គឺជាគម្រោងទី១៥ របស់បុរីភ្នំពេញថ្មី ដែលបានបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ស្មើនឹង ៣៦៨ផ្ទះ ដែលសុទ្ធតែជាផ្ទះអាជីវកម្ម ។ មកទល់ពេលនេះ គម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅនេះ បានដំណើរការសាងសង់យ៉ាងរលូន និងគ្រោងបញ្ចប់ជាស្ថាពរនាឆ្នាំ២០២៤ ខាងមុខ ។

ទន្ទឹមជាមួយការសាងសង់លំនៅដ្ឋានបែបអាជីវកម្មខាងលើ ក្រៅពីផ្ដោតលើគុណភាព សោភ័ណ្ឌភាព និងទីតាំងប្រកបដោយសក្ដានុពល បុរីភ្នំពេញថ្មី បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សាធារណៈ ជាក់ស្ដែងបុរីបានសាងសង់ផ្លូវចំនួន ២ខ្សែ ភ្ជាប់ពីផ្លូវលេខ២១ កាត់មកផ្លូវលេខ២១០ ដើម្បីរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ហើយផ្លូវនេះ បានបញ្ចប់ការសាងសង់ជាស្ថាពរ និងគ្រោងបើកឲ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខ ។

សូមបញ្ជាក់ថា គម្រោងទី១៥ បុរីភ្នំពេញថ្មី «តាខ្មៅសិនត្រល់ផាក» ស្ថិតនៅលើដងផ្លូវធំទូលាយ ក្នុងទីក្រុងតាខ្មៅ មានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ជាតំបន់ទីប្រជុំជន ដែលមានអាជីវកម្មកុះករដូចជា សាលាបឋមសិក្សាតាខ្មៅ ផ្សារ ធនាគារ ហាងកាហ្វេ និង អាគាពាណិជ្ជកម្មជាច្រើនទៀត ដែលអាចប្រកបអាជីវកម្មបាន ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕