(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង នៅសប្តាហ៍មុន បានបង្ហាញពីសេវាកម្មធនាគារ និងសណ្ឋាគាររបស់ខ្លួន គឺធនាគារ ជីប ម៉ុង និងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ទៅកាន់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្នុងគោលបំណងស្វែងរកការទទួលស្គាល់នូវគុណភាពនៃសេវាកម្មពីក្រសួង និងតភ្ជាប់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងផ្ទាល់នាពេលអនាគត។

តាមរយៈជំនួបនេះ ថា្នក់ដឹកនាំក្រសួងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន តួយ៉ាងដូចជា ធនាគារ ជីប ម៉ុង និងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ដែលជួយពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍។

ធនាគារ ជីប ម៉ុង ជាធនាគារដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុង និងក្រៅស្រុក ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថល ដែលលឿន រហ័ស មានសុវត្ថិភាព និងមានភាពងាយស្រួល សមស្របទៅតាមតម្រូវការនាពេលបច្ចុប្បន្ន។

ក្រៅពីធនាគារ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបោះទុនវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច តាមរយៈការនាំយក សណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្អប្រណីតមកកាន់ប្រទេសកម្ពុជា។

ក្រុមហ៊ុន ជីប ម៉ុង នឹងបន្តជួបជាមួយក្រសួងស្ថាប័នរដ្ឋជាច្រើនទៀត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត៕