(ភ្នំពេញ)៖ ក្នុងឱកាសបើកសម្ពោធលក់ជាផ្លូវការ ផ្ទះគំរូ និងបើកលក់ប្លុកថ្មីរបស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដែលអញ្ជើញចូលរួមកម្មវិធីយ៉ាងច្រើនកុះករ ចាប់តាំងពីចាប់ផ្ដើមកម្មវិធី រហូតដល់កម្មវិធីបានបញ្ចប់ជាស្ថាពរ កាលពីចុងសប្ដាហ៍នេះ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃកម្ពុជា។

លោក ម៉ែន មនោ នាយកគ្រប់គ្រងទូទៅ បានលើកឡើងថា បុរី ទីលាង ដង្កោ ហ្រ្គីនផាក មានទីតាំងស្ថិតនៅលើផ្លូវព្រៃស ភូមិព្រៃវែងខាងកើត ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចាប់ផ្ដើមកសាងឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្ទៃដី ២៥ហិចតា ដែលធំជាងគម្រោងនានានៅក្នុងតំបន់ជាមួយគ្នានេះ គិតចាប់ពីថ្ងៃសាងសង់ ហើយជាគម្រោងដែលមានទីតាំងល្អ បរិយាកាសស្រស់ស្រាយលើផ្ទៃដីគ្រប់ដណ្ដប់ដោយសួនបៃតង ដែលធ្វើឱ្យការរស់នៅប្រកបដោយបរិយាកាសបរិសុទ្ធ និងជាគម្រោងអភិវឌ្ឍលំនៅឋានច្រើនប្រភេទមានដូចជា៖ វីឡាទោល, វីឡាភ្លោះ, វីឡាកូនកាត់ និងផ្ទះអាជីវកម្ម ជាដើម។

លើសពីនេះទៅទៀត បុរី ទីលាង ជាទីតាំងដែលព័ទ្ធជុំវិញទៅដោយ តំបន់សក្តានុពលធំៗ និងជាមុខព្រួញដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងការស់នៅរួមមានតំបន់៖
*ផ្លូវជាតិលេខ២ និងលេខ៣ ដែលតភ្ជាប់ជាមួយខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត។
*ជាប់ក្រវ៉ាត់ក្រុងទី៣
*ក្បែរផ្លូវ ៦០ម៉ែត្រ
*ក្បែរគម្រោងផ្សារអ៊ីអន៣
*ព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់
*ក្បែរស្តុបចម្ការដូង។

លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក បុរី ទីលាង បានថ្លែងថា ឆ្លងតាមរយៈបទពិសោធន៍ជាច្រើនលើវិស័យជំនួញ និងអាជីវកម្មក្នុងស្រុក និងការមើលឃើញពីភាពរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា និងមានចក្ខុវិស័យចង់អភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានភាពប្រសើរឡើង ក៏បានជំរុញចិត្តឱ្យរូបលោក ចាប់ផ្ដើមកសាងបុរី ទីលាង ឱ្យលេចរូបរាងឡើងក្នុងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ ដើម្បីចូលរូមចំណែកមួយដ៏សំខាន់ដល់ការកសាងសេដ្ឋកិច្ចជាតិ ផ្ដល់ការងារដល់ប្រជាជនខ្មែរ កែប្រែមុខមាត់ទឹកដីព្រៃស ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចធំជាងគេ និងដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពប្រសើរឡើង។

លើសពីនេះទៅទៀត បុរីទីលាង មានចក្ខុវិស័យចូលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជៀសឆ្ងាយពីការធ្វើចំណាកស្រុកទៅប្រទេសដទៃទៀត និងក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំជាងគេ និងល្អផ្ដាច់គេមួយនៅក្នុងស្រុក ដើម្បីលើកមុខមាត់ថ្មីដល់កម្ពុជា។ គ្រប់ប្រភេទផ្ទះទាំងអស់របស់បុរីទីលាង ត្រូវបានសាងសង់ឡើង គឺប្រកបដោយគុណភាពល្អ និងអនុលោមទៅតាមបទដ្ឋាននៃការសាងសង់យ៉ាងត្រឹមត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយសោភ័ណភាព គុណភាព អមជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធ មានសួនច្បារបៃតងប្រកបដោយបរិយាកាសបរិសុទ្ធ សាលារៀនអន្តរជាតិ ផ្សារទំនើប អគារពាណិជ្ជកម្ម និងសន្តិសុខសុវត្ថិភាព ២៤ម៉ោង ដល់អ្នករស់នៅក្នុងបុរី។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានលើកឡើងក្នុងពិធីសម្ពោធផ្ទះគំរូនេះថា បុរី ទីលាង ដង្កោ ហ្គ្រីនផាក ជាបុរីមួយឈានមុខគេ ក្នុងតំបន់ព្រៃស ស្ថិតនៅលើទឹកដីមានសក្ដានុពលខ្លាំង មានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ជាពិសេសនោះ បុរី ទីលាង ស្ថិតក្នុងតំបន់ អចលនទ្រព្យឡើងថ្លៃឥតឈប់ឈរជារៀងរាល់ឆ្នាំ ជាឱកាសដ៏ល្អសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផងដែរ៕

Facebook Page: https://web.facebook.com/BoreyTyLeang
Telegram Channel: https://t.me/boreytyleangdangkorgreenpark
ទីតាំងការិយាល័យគម្រោង៖ Google Map: https://lnkd.in/gRv2j-kQ
Contact : 061 35 7777