(ភ្នំពេញ)៖ កម្មវិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ៥ឆ្នាំ នៃភាពជាដៃគូរវាងបុរី ប៉េង ហួត និងធនាគារប្រេដ ប៊ែង បានរៀបចំឡើង ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួតរយៈពេល៥ឆ្នាំ ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏សមរម្យ សម្រាប់អតិថិជនកន្លងមកនេះ។

ការសហការនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបុរី ប៉េង ហួត និងធនាគារ ប្រេដ ប៊ែង ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេសចាប់ពី៦ភាគរយឡើងទៅ ដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាន សម្រាប់ការរស់ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់បុរី ប៉េង ហួត។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរី ប៉េង ហួត នឹងទទួលបានទាំងគម្រោងគេហដ្ឋានសាងសង់រួច និងកំពុងសាងសង់។

លោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារនៃបុរី ប៉េង ហួត បានឲ្យដឹងថា «ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ប្រេដ ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នា កាន់តែឆាប់រហ័សជាមួយអត្រាការប្រាក់ ចាប់ពី៦ភាគរយឡើងទៅ សម្រាប់គេហដ្ឋានកំពុងសាងសង់ រួមជាមួយទំហំកម្ចីរហូតដល់៧០ភាគរយ រីឯរយៈពេលកម្ចីរហូតដល់២០ឆ្នាំ»។

លោកស្រីបន្តទៀតថា កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ នឹងនៅតែបន្តជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមសម្រេចក្ដីស្រមៃរបស់អតិថិជន ក្នុងការទទួលបានការផ្ទះដ៏កក់ក្តៅ និងមានផាសុកភាព ជាមួយជម្រើសបង់ប្រាក់កាន់តែច្រើន និងកាន់តែងាយស្រួលជាងមុន។

លោក មិញ សុផា នាយករងប្រតិបត្តិ នៃធនាគារប្រេដ ប៊ែង ខេមបូឌា បានថ្លែអថា «ព្រឹត្តិការណ៍ប្រារព្ធខួប៥ឆ្នាំនៃភាពជាដៃគូរវាងធនាគារ ប្រេដ ប៊ែង និងក្រុមហ៊ុន បុរី ប៉េង ហួត ជាតឹកតាងនៃភាពរីកចម្រើន និងវិវឌ្ឍនៃភាពជាដៃគូដែលពិតជាធ្វើឱ្យយើងពេញចិត្ត និងរីករាយយ៉ាងខ្លាំង»។

លោកបន្ថែមថា ធនាគារ ប្រេដ ពិតជារីករាយដែលបានក្លាយជា ផ្នែកមួយនៃសន្ទុះនៃភាពរីកចម្រើនរបស់បុរី ប៉េង ហួត ជាមួយនឹងជម្រើសផ្ទះដ៏ស្អាត រួមនឹងការផ្តល់ជូនការប្រាក់ពិសេស ពីធនាគារ ប្រេដ ចាប់ពី៦ភាគរយឡើងទៅ នេះនឹងបង្កើនលទ្ធភាព ដើម្បីបង្កើតក្តីសុបិនឲ្យក្លាយជា ការពិតដល់អតិថិជន។

ក្រោយពីការចុះហត្ថលេខា អតិថិជនទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋាន ពីធនាគារ ប្រេដ ប៊ែង នឹងទទួលបានការផ្ដល់ជូនទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 098/016/017 596 789 ឬ Telegram Channel https://t.me/boreypenghuoth